ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ស្ដីពីការពង្រឹងរបៀបរបបការងារ

នៅព្រឹក ថ្ងៃទី ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ស្ដីពីការពង្រឹងរបៀបរបបការងារ និងរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែត្រីមាស និងឆមាសរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ តាមរយៈប្រព័ន្ធអនឡាញZoom នៅបន្ទប់វិឌីអូ សាលាខេត្តកំពង់ចាម ។  ក្រោយចប់កិច្ចប្រជុំជាមួយអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ឯកឧត្តម ក៏បានបន្តដឹកនាំប្រជុំ និងពិភាក្សាលើការធ្វើរបាយការណ៍ និងការបញ្ជូនរបាយការណ៍ទៅអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ។

ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ នៅឃុំក្រាំងដីវ៉ាយស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីលោកនាយក នាយករងទីចាត់ការ លោកប្រធាន លោកអនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ រៀបចំនៅសាលាឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

ព័ត៌មានជាតិ

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា ជាមួយអង្គការសង្គមស៊ីវិល សហគមន៍

នៅ​ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា ជាមួយអង្គការសង្គមស៊ីវិល សហគមន៍ សមាគម នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” នៅសណ្ឋាគារភ្នំប្រុស សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) ។

ព័ត៌មានជាតិ

លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម​

ព្រឹកថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០២៤ លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម​ ។ ដោយដោយមានការចូលរួមសមាជិក​ក្រុមប្រឹក្សា​ក្រុង​ គណៈអភិបាលក្រុង​ នាយក​ នាយករងរដ្ឋបាលក្រុង​ ប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង​ ចៅសង្កាត់ទាំងបួន​ លោក​ លោកស្រី​ អង្គការការសងម្គសុីវិល​ និងមន្ត្រីពាក់ព័ន្ធ​ ។ របៀបវារៈដូចខាងក្រោមៈ ២.ត្រួតពិនិត្យ​ កូរ៉ូមប្រជុំ ៣.ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងរបៀបវារៈ ៤.ពិនត្យ​ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលេីកទី២​ អាណត្តិទី៤​ ររបស់ក្រុមប្រឹក្សាក្រុង។ ៥. ពិនត្យ​ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលេីកទី១​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម​ ៦.ពិនិត្យ​ និងអនុម័ត​ សេចក្តីសម្រេច​ ស្តីពីការបែងចែកភារកិច្ចក្រុមប្រឹក្សាក្រុងចុះជួយសង្កាត់ទាំងបួន​ សម្រាប់អាណត្តិទី៤​ ៧.ពិនិត្យ​ និអនុម័ត​ តារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តសម្រាប់មន្ត្រីរាជការ​ ប្រចាំខែកក្កដា​ ឆ្នាំ២០២៤ ៨.ពិនិត្យ​ និងអនុម័ត​ របាយការណ៍ប្រចាំខែកក្កដា​ និងទិសដៅអនុវត្តបន្ត​​ ឆ្នាំ២០២៤ ៩.មតិយោបល់គណៈអភិបាលក្រុងកំពង់ចាម​ ១០.បញ្ហាផ្សេងៗ។

ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ​

នៅព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុនចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ​ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានជាច្រើនរូប។ លោក​ ខេង​ ម៉េងឈុន​ ត្រូវបានប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ​ ជំនួសលោក​ មាស​ ទួក​ ដែលត្រូវទទួលភារកិច្ចថ្មី៕