តាកែវ ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥
លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងលោកស្រីប្រធានក្រុមការងារយេនឌ័រ ។
លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្តបានផ្សព្វផ្សាយ និងណែនាំអំពី៖
១-ដកស្រង់បទពិសោធន៍ចំនុចខ្លាំង ចំនុចខ្វះខាតការអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា ២០២៥ ដែលប្រារព្ធធ្វើឡើងនៅរម្មណីយដ្ឋានទន្លេរបាទី ក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាពេលកន្លងមក
២-ជំនាញទំនាក់ទំនងកិច្ចការសាធារណៈ រៀបចំ សម្ភារៈបច្ចេកទេស សម្រាប់នាយទាហាន នាយទាហានរងចូលរួមទស្សនាការផ្សាយផ្ទាល់ ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥) នាពេលខាងមុខ
៣-លោកប្រធានមន្ទីរទាំង៧ត្រូវពង្រឹងកម្លាំងលើការអនុវត្តតួនាទីភារកិច្ច ពិសេសកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ
៤-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ អនុវត្តបទបញ្ជានានា បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម និងបន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់(ហ្គេមអនឡាញ)
៥-បន្តពង្រឹងទៅលើកម្លាំងត្រៀមអនុវត្តបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ២៤ម៉ោង/លើ២៤ម៉ោង,ការងារប្រចាំបញ្ជា,ប្រចាំការ,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។



