ព័ត៌មានថ្មីៗក្នុងស្រុក

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចាន់មន្នី ហ៊ុន ម៉ាណែត អញ្ជេីញចុះសួសុខទុក្ខក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង 

  លោកជំទាវបណ្ឌិត ពេជ ចាន់មន្នី ហ៊ុន ម៉ាណែត អញ្ជេីញចុះសួសុខទុក្ខក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង   នៅថ្ងៃចន្ទ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវបានអញ្ជេីញចូលរួមអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា អញ្ជេីញចុះសួសុខទុក្ខក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាមន្ត្រីយោធាបម្រើការងារនៅកងឯកភាព កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ភាគីថៃនៅខេត្តព្រះវិហារ […]

ព័ត៌មានជាតិ

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន បានអញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត និងនាំអំណោយជូន លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក្នុងគ្រាលំបាកដែល ទីស្នាក់ការនិងផ្ទះ បានបាក់ស្រុតចូលទន្លេមេគង្គ

  ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន បានអញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត និងនាំអំណោយជូន លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក្នុងគ្រាលំបាកដែល ទីស្នាក់ការនិងផ្ទះ បានបាក់ស្រុតចូលទន្លេមេគង្គ ខេត្តកណ្តាល៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសហការី បានអញ្ជើញសំណេះសំណាល លើកទឹកចិត្ត សួរសុខទុក្ខ និងអំណោយជូន លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគ្រាដែលលោកប្រធានសមាគមកំពុងមានទុក្ខលំបាកដោយ ទីស្នាក់ការរបស់សមាគម និងផ្ទះរបស់លោកប្រធាន បានបាក់ស្រុតចូលទន្លេមេគង្គ កាលពីវេលាម៉ោង៣ជិតភ្លឺឈានចូល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងឱកាសកាសនោះ […]

ព័ត៌មានជាតិ

តាកែវ ៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត

  តាកែវ ៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត។ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្តបានផ្សព្វផ្សាយ និងណែនាំអំពី៖ ១-ត្រូវបន្តពង្រឹងអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រ្កាបបទល្មើស Online Scams ២-ផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៣-ផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស Online […]

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយបានរកឃើញជនបរទេសចំនួន ២០២នាក់

  កម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយបានរកឃើញជនបរទេសចំនួន ២០២នាក់ រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោកអភិបាលក្រុង និងដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយបានរកឃើញជនបរទេសចំនួន ២០២នាក់រួមមាន៖ -ទីតាំងទី១: សណ្ឋាគារ ៤រដូវ: កំពស់ ៤ ជាន់ មានចំនួន ១៦៦ បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនបរទេសសរុបចំនួន ៥៧នាក់ ស្រី ២៦នាក់ (ចិន ២៣នាក់ […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ   នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។   ពិធីនេះក៏មានការអញ្ជេីញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានគណៈបញ្ជាការឯកភាព សមរភូមិទិសយោធភូមិភាគទី៤ ឯកឧត្តមឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣យោធភូមិភាគទី៤,ឯកឧត្ដមឧត្ដមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ កងពលធំ អន្តរាគមន៍លេខ២,នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងប្រតិភូខេត្តស្វាយរៀងជាច្រេីនរូបទៀត។   ឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិមុខ ទិសទី៣ យោធភូមិភាគទី៤ដែលបានខិតខំការពារអធិបតេយ្យជាតិ […]

ព័ត៌មានជាតិ

ផ្លែធុរ៉េនប្រមាណជាង៤តោនប្រជាពលរដ្ឋ២ឃុំស្រុកសំឡូតយកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែន

ផ្លែធុរ៉េនប្រមាណជាង៤តោនប្រជាពលរដ្ឋ២ឃុំស្រុកសំឡូតយកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែន បន្ទាយមានជ័យ៖ផ្លែធុរ៉េនប្រមាណជាង៤តោនប្រជាពលរដ្ឋ២ឃុំស្រុកសំឡូតយកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែននៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៥នៅទីបញ្ជាការដ្ឋានទិសទី១បន្ទាយមានជ័យ។ លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា៖ផ្លែធុរ៉េនប្រមាណជាង៤តោននិងបន្លែផ្លែឈើជាច្រើនប្រភេទដែលនាំយកប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងមេបញ្ជាការទិសទី១បន្ទាយមានជ័យសម្រាប់ទទួលយកទៅបែងចែកដល់កងកម្លាំងជួរការពារខ្សែបន្ទាត់ព្រំដែននិងបូរណៈភាពទឹកដីក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។ លោកមេឃុំទាំងពីរបានបញ្ជាក់ថា៖ផ្លែធុរ៉េននិងបន្លែផ្លែឈើជាច្រើនប្រភេទនដែននាំយកមកប្រគល់ជូនទីបញ្ជាការទិសទីបន្ទាយមានជ័យ នៅពេលនេះគឺបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំឡូត ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានបង្កបង្កើនផលដោយខ្លួនឯងហើយគាងគូរគ្នាបានយកមកប្រគល់ជូនទិសទី១បន្ទាយមានជ័យដើម្បីយកទៅចែកជូនដល់កម្លាំងជួរមុខ។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងមេបញ្ជាការទិសទី១បន្ទាយមានជ័យមានប្រសាសន៍ថ្លែងអំណគុណចំពោះបងប្អូនប្រជាពលរដ្ឋ២ឃុំមានឃុំសំឡូត និងឃុំស៊ូង ស្រុកសំឡូតបាននាំយកផ្លែធុរ៉េនជាង៤តោននិងបន្លែផ្លែឈើជាច្រើនមុខដែលបានយកមកប្រគល់ជូនបញ្ជាការទិសទី១បន្ទាយមានជ័យ ដើម្បីយកទៅប្រគល់ជូនកម្លាំងជួរដែលកំពុងការពារខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ការពារបូរណៈភាពទឹកដីនិងមាតុភូមិកម្ពុជាអោយបានគង់វង់មិនអោយប្រទេសជិតខាងរំលោភបំពានបានឡើយ៕

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន រៀបចំពិធីទូងស្គរ គោះរគាំង អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

  ក្រសួងព័ត៌មាន រៀបចំពិធីទូងស្គរ គោះរគាំង អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥— ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ខណៈពិធីអបអរនេះត្រូវបានរៀបចំនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន ០៣ ទីតាំង រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»។

ព័ត៌មានជាតិ

អបអរសាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

  អបអរសាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៧:០០ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ហែម ពិសិដ្ឋ លោក ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីទូងស្គរ អបអរសាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ! ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត លោក លោកស្រី នាយក នាយករង ទីចាត់ការ/អង្គភាពចំណុះសាលាខេត្តជាច្រេីនរូបទៀត។

ព័ត៌មានជាតិ

នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី

  នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងក្រុមការងារ បានអញ្ជើញអមដំណើរ ឯកឧត្តម ស ចំរុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល-ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត ក្នុងឃុំកន្ទួត ឃុំដារ ឃុំថ្មអណ្តើក និងឃុំថ្មី នៅបរិវេណវត្តអាលមការាម(ហៅវត្តកន្ទួត) ភូមិកន្ទួត ឃុំកន្ទួត។ អង្គពិធីបានអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តអភិបាលរងខេត្ត ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំងបួន លោកអភិបាល អភិបាលរងស្រុកលោក លោកស្រីក្រុមប្រឹក្សាស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការសាលាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ យុវជនស.ស.យ.ក គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងលោកយាយ លោកតា សរុប […]

ព័ត៌មានជាតិ

ពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀង

ពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកជំទាវ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តនិងលោកជំទាវបានអញ្ជេីញចូលរួមពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀងក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវ ម៉ែន ភក្តី ហុកឡងឌី ។ ក្នុងពិធីបុណ្យនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញាត្តិកាទាំង៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ និងបានឧទ្ទិសបុណ្យកុសលបានជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តម សេនីយ៍ ហុក ឡងឌី មកទទួលយកផល្លាអានិសង្សដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ជាការពិតណាស់ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនារបស់ខ្មែរ ព្រះសង្ឃគ្រប់ព្រះអង្គគ្រប់ វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា៣ខែ ចាប់តាំងពីថ្ងៃ ១រោច […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស ចំរ៉ុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ

នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស ចំរ៉ុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត មកពីឃុំកន្ទួត ឃុំដារ ឃុំថ្មអណ្តើក និងឃុំថ្មី ស្រុកចិត្របុរី នៅបរិវេណវត្តអាលមការាម(ហៅវត្តកន្ទួត) ភូមិកន្ទួត ឃុំកន្ទួត។ អង្គពិធីបានអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តអភិបាលរងខេត្ត ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានឃុំទាំងបួន លោកអភិបាល អភិបាលរងស្រុកលោក លោក លោកស្រីក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការសាលាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ យុវជនស.ស.យ.ក គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងលោកយាយ លោកតា សរុប ២១៧អង្គ/នាក់(ស្រី១៥៤នាក់)។  អង្គពិធី ទទួលបានការឧបត្ថម្ភថវិកា និងសម្ភារៈ រួមមាន÷ ១-ឯកឧត្តម នេត្រ […]

ព័ត៌មានជាតិ

ពិធីបំពាក់មេដាយជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលមានអតីតភាពការងារ ១០ឆ្នាំទ្បើង នៃក្រសួងព័ត៌មាន

(១) ពិធីបំពាក់មេដាយជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលមានអតីតភាពការងារ ១០ឆ្នាំទ្បើង នៃក្រសួងព័ត៌មានចំនួន ២៩៨ រូប នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅ ទីស្តីការក្រសួងព័ត៌មាន។ ជាពេលវេលាមួយដ៏រីករាយបំផុតក្នុងអាជីពរបស់ខ្លួនសម្រាប់មន្ត្រីទាំង ២៩៨ រូបដែលបានទទួលការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល។ បងប្អូនបានបង្ហាញអារម្មណ៍សប្បាយរីករាយ រំភើប និងខ្លះរលីងរលោងទឹកភ្នែក អួលដើមកពេលបានទទួលការបំពាក់មេដាយ។ ក្នុងនាមមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រៀលជ្រៅបំផុតគោរពជូនសម្តេចធិបតី នាយករដ្ឋមន្ត្រីដែលបានសម្រេចផ្តល់មេដាយជូនបងប្អូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាដែលនេះជាគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតដល់ពួកគាត់ និងផ្តល់ការលើកទឹកចិត្តនិងជំរុញការបំពេញការងារបម្រើប្រជាពលរដ្ឋកាន់តែសកម្មថែមទៀត។

ព័ត៌មានជាតិ

មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ព្យាបាលទារកអាយុ ៨ខែម្នាក់បណ្ដាលឱ្យស្លាប់!

  មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ព្យាបាលទារកអាយុ ៨ខែម្នាក់បណ្ដាលឱ្យស្លាប់! មានហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩:៣៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយក្រុមគ្រួសារទារកអាយុ ៨ខែកើតទុកមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសម្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើបានចុះពិនិត្យមើលសពទារកខាងលើនេះ។ សូមបញ្ជាក់ថាទារកដែលបានស្លាប់មានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ និងបានស្លាប់នៅព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ ព័ត៌មានបន្ថែមនឹង Update នៅពេលក្រោយ។

ព័ត៌មានជាតិ

ក្រុមអាជីវករថៃ នៅផ្សាររោងក្លឿ លើកគ្នាតវ៉ាសុំឲ្យទាហានថៃ បើកច្រកទ្វារព្រំដែនឡើងវិញ ,ការបិតនេះមិនមែនខាងកម្ពុជានោះទេ ពោលគឺទាហានថៃបិតដោយទំនើង ឯកតោភាគី

  ក្រុមអាជីវករថៃ នៅផ្សាររោងក្លឿ លើកគ្នាតវ៉ាសុំឲ្យទាហានថៃ បើកច្រកទ្វារព្រំដែនឡើងវិញ ,ការបិតនេះមិនមែនខាងកម្ពុជានោះទេ ពោលគឺទាហានថៃបិតដោយទំនើង ឯកតោភាគី បន្ទាយមានជ័យ៖ដោយសារតែការខាតបង់និងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពីទាហានថៃបានបិតច្រកទ្វាព្រំដែនដោយឯកតោភាគីនោះ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអាជីវករថៃ ដែលលក់ដូរនៅផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ នៃប្រទេសថៃ បានលើកគ្នាតវ៉ាទាមទារឱ្យរដ្ឋាភិបាលថៃ រកដំណោៈស្រាយដល់អាជីវកររកស៊ីនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានលើកជាបដា សសេរថា ពួកយើងជាអាជីវកររយល់ពីសក្តានុពល និងផ្តល់កិត្តយសដល់អស់លោក ក៏ប៉ុន្តែពួកយើងជាអាជីវករបាននឹងកំពុងដាច់ពោៈស្លាប់ សូមយល់ពីពួកយើងកំពុងរងទុក្ខលំបាក ហេតុកើតជម្លោៈនៅកន្លែងណា ហេតុអ្វីមិនទៅដោៈស្រាយកន្លែងនឹងទៅ យើងជាអាជីវករ រកស៊ីជាមួយកម្ពុជានិងវៀតណាម មិនគួណារដ្ឋាភិបាលមិនរកដំស្រាយ ។ហើយការលើកគ្នាតវ៉ានេះបានធ្វើឡើងស្របពេលលោក រាំង ស៊ីមំាង តំណាងរាស្ត ខេត្តស្រៈកែវ បានចុះមកពិនិត្យនិងធ្វើបទសម្ភាសជាមួយអ្នកសារព័ត៍មានថៃ នៅច្រកក្លងលឹកថៃ-ប៉ោយប៉ែត។ដោយក្រុមអាជីវករ និងអ្នករកស៊ីតូចធំថៃ បានស្រែកស្តីបន្ទោសខ្លាំងៗទៅលើយោធាភូមិភាគ ២ របស់ខ្លួន ដោយស្រែកថា ការបិតព្រំដែនតាមទំនើងចិត្តនេះ ដោយក្រុមយោធានៅភូមិភាគ២ តែម្តង មិនពាក់ព័ន្ធជាមួយខាងកម្ពុជានោះឡើយ។ សូមបញ្ជក់ផងដែរថា នៅផ្សាររោងក្លឿ ប្រជាពលរដ្ឋ និងអាជីវករខ្មែរតែងតែចេញចូលធ្វើការ លក់ដូរនិងទិញទំនិញ ក្នុងនោះថៅកែជនជាតិថៃបានបង្កើតតូបជាច្រើនសម្រាប់ជួលឲ្យអាជីវករខ្មែរ ហើយនៅតាមកន្លែងធ្វើការងារផ្សេងៗនិងម៉ាត សិទ្ធសឹងតែពលរដ្ឋខ្មែរ […]

ព័ត៌មានជាតិ

មន្ត្រីកាន់ច្រកព្រំដែននៅកោះធំ អនុញ្ញាតឱ្យសាច់គោ និងភ្លៅមាន់ជាង៨តោន នាំចូលពីវៀតណាមដោយខុសច្បាប់ ចូលដល់កណ្តាលភ្នំពេញ ទើបមន្ត្រីជំនាញក្រសួងកសិកម្មចាប់បាន

មន្ត្រីកាន់ច្រកព្រំដែននៅកោះធំ អនុញ្ញាតឱ្យសាច់គោ និងភ្លៅមាន់ជាង៨តោន នាំចូលពីវៀតណាមដោយខុសច្បាប់ ចូលដល់កណ្តាលភ្នំពេញ ទើបមន្ត្រីជំនាញក្រសួងកសិកម្មចាប់បាន ——————————- លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨.០១៥ គីឡូក្រាម នាំចូលដោយគ្មានលិខិតអនុញ្ញាតពីប្រទេសវៀតណាម។ សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្តចេញពីវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ។ តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលស្អប់ខ្ពើមទង្វើអាក្រក់របស់មន្ត្រីដែលគ្មានមនសិការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តអំពើពុករលួយឱ្យសាច់សត្វខុសច្បាប់ចូលដោយមិនបានពិនិត្យត្រឹមត្រូវនាំឱ្យខូចសុខភាពប្រជាជន ។ ខ្ញុំបាទជាម្ចាស់សំឡេងឆ្នោតមួយរូបសូមទទូចដល់រាជរដ្ឋាភិបាលបើកការស្រាវជ្រាវរកឱ្យឃើញនូវមន្ត្រីដែលខិលខូចនេះ ។

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងលោកស្រីប្រធានក្រុមការងារយេនឌ័រ ។ 

   តាកែវ ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងលោកស្រីប្រធានក្រុមការងារយេនឌ័រ ។ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្តបានផ្សព្វផ្សាយ និងណែនាំអំពី៖ ១-ដកស្រង់បទពិសោធន៍ចំនុចខ្លាំង ចំនុចខ្វះខាតការអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា ២០២៥ ដែលប្រារព្ធធ្វើឡើងនៅរម្មណីយដ្ឋានទន្លេរបាទី ក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាពេលកន្លងមក ២-ជំនាញទំនាក់ទំនងកិច្ចការសាធារណៈ រៀបចំ សម្ភារៈបច្ចេកទេស សម្រាប់នាយទាហាន នាយទាហានរងចូលរួមទស្សនាការផ្សាយផ្ទាល់ ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥) […]

ព័ត៌មានជាតិ

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន តំណាងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងសហការី នៃក្រុមការងារបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាស ផ្តួចផ្តើមគំនិតស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសិក្សា អំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញ ផលប្រយោជន៍ #បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ

ព័ត៌មានជាតិ

ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសិង្ហបុរី

ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសិង្ហបុរី……………….. នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ តាមការអញ្ជើញរបស់ឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម K. Shanmugam និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណង ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចការងារនេះដែរ គណៈប្រតិភូកម្ពុជា ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសិង្ហបុរី និងទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារផ្តល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ៕ #សសុខា #SarSokha #កម្ពុជា #Cambodia  

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក =================   នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥)។ ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ «សិខរិស្វរ និងភទ្រស្វរ» ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។ សូមជម្រាបថា ការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជា […]

ព័ត៌មានជាតិ

ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជន

    ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) (ខេត្តក្រចេះ) នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក តំណាងឲ្យឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ។ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន  សមាជិកនៃក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំទាំ១០ ក្នុងស្រុកចិត្របុរី លោកប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មាធិការគណបក្សស្រុកចិត្របុរី លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំទាំង១០ លោក លោកស្រីសមាជិកគណបក្សស្រុក លោក លោកស្រីប្រធានសាខាបក្សភូមិ យុវជនគណបក្ស យុវជនស.ស.យ.ក និងយុវជនស្រឡាញ់សន្តិភាព សរុប៤៥៥នាក់ (ស្រី២៣៨នាក់)។ក្នុងអង្គពិធីនេះបានឧបត្ថម្ភសារ៉ុងជូនសមាជិក សមាជិកានៃអង្គពិធីចំនួន៤០០សារ៉ុងផងដែរ៕ #បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ

ព័ត៌មានជាតិ

សូមគោរពរាយការណ៍ជូនឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៍មាននិងជាប្រធានគណបក្សចុះមូលដ្ឋានស្រុកចិត្របុរីមេត្តាជ្រាប÷ 

    សូមគោរពរាយការណ៍ជូនឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៍មាននិងជាប្រធានគណបក្សចុះមូលដ្ឋានស្រុកចិត្របុរីមេត្តាជ្រាប÷ I. សកម្មភាពអនុវត្ត ១.នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មគ្រែ អមដំណើដោយក្រុមការងារបានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី នឹង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី។ II. លទ្ធផលសម្រេចបាន លទ្ធផល -កម្មវិធីបញ្ជប់តាមការគ្រោងទុកនិងទទួលបានការសាទរពីសមាជិកសមាជិកានៃអង្គពិធីទាំងមូល III. សមាសភាព និងមធ្យោបាយ ១.ឯកឧត្តម ហេង រតនៈ មធ្យោបាយផ្ទាល់ខ្លួន ២.លោក រីម វណ្ណី សមាជិក មធ្យោបាយរួមក្រុម IV.ប្រភពថវិកា និងការចំណាយ ១.ការចំណាយ -ឧបត្ថម្ភកម្មវិធីចំនួន […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យស្ថានភាពសំអាតច្រាំង ដងស្ទឹងព្រែកត្នោត

នារសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យស្ថានភាព អេស្កាវ៉ាទ័រកាយសំអាតច្រាំង នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ចាប់ពីស្ពានខាងលិច រហូតដល់ទំនប់ខាងកើត។ ឯកឧត្តមបណ្ឌិតបានណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំជំរុញ និងយកចិត្តទុកដាក់តាមដានក្នុងការសំអាតអោយបានស្អាតល្អ លឿនឆាប់រហ័ស និងធានាអោយបាននៅសោភ័ណភាព សន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្តិភាពល្អជូនប្រជាពលរដ្ឋដើម្បីត្រៀមសម្រាប់ថ្ងៃប្រារព្ធពិធីបុណ្យអុំទូកនៅខេត្តកំពង់ស្ពឺ នាពេលខាងមុខ៕

ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ស្ដីពីការពង្រឹងរបៀបរបបការងារ

នៅព្រឹក ថ្ងៃទី ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ស្ដីពីការពង្រឹងរបៀបរបបការងារ និងរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែត្រីមាស និងឆមាសរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ តាមរយៈប្រព័ន្ធអនឡាញZoom នៅបន្ទប់វិឌីអូ សាលាខេត្តកំពង់ចាម ។  ក្រោយចប់កិច្ចប្រជុំជាមួយអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ឯកឧត្តម ក៏បានបន្តដឹកនាំប្រជុំ និងពិភាក្សាលើការធ្វើរបាយការណ៍ និងការបញ្ជូនរបាយការណ៍ទៅអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ។

ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ នៅឃុំក្រាំងដីវ៉ាយស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីលោកនាយក នាយករងទីចាត់ការ លោកប្រធាន លោកអនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ រៀបចំនៅសាលាឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

ព័ត៌មានជាតិ

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា ជាមួយអង្គការសង្គមស៊ីវិល សហគមន៍

នៅ​ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា ជាមួយអង្គការសង្គមស៊ីវិល សហគមន៍ សមាគម នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” នៅសណ្ឋាគារភ្នំប្រុស សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) ។

ព័ត៌មានជាតិ

លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម​

ព្រឹកថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០២៤ លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម​ ។ ដោយដោយមានការចូលរួមសមាជិក​ក្រុមប្រឹក្សា​ក្រុង​ គណៈអភិបាលក្រុង​ នាយក​ នាយករងរដ្ឋបាលក្រុង​ ប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង​ ចៅសង្កាត់ទាំងបួន​ លោក​ លោកស្រី​ អង្គការការសងម្គសុីវិល​ និងមន្ត្រីពាក់ព័ន្ធ​ ។ របៀបវារៈដូចខាងក្រោមៈ ២.ត្រួតពិនិត្យ​ កូរ៉ូមប្រជុំ ៣.ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងរបៀបវារៈ ៤.ពិនត្យ​ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលេីកទី២​ អាណត្តិទី៤​ ររបស់ក្រុមប្រឹក្សាក្រុង។ ៥. ពិនត្យ​ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលេីកទី១​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម​ ៦.ពិនិត្យ​ និងអនុម័ត​ សេចក្តីសម្រេច​ ស្តីពីការបែងចែកភារកិច្ចក្រុមប្រឹក្សាក្រុងចុះជួយសង្កាត់ទាំងបួន​ សម្រាប់អាណត្តិទី៤​ ៧.ពិនិត្យ​ និអនុម័ត​ តារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តសម្រាប់មន្ត្រីរាជការ​ ប្រចាំខែកក្កដា​ ឆ្នាំ២០២៤ ៨.ពិនិត្យ​ និងអនុម័ត​ របាយការណ៍ប្រចាំខែកក្កដា​ និងទិសដៅអនុវត្តបន្ត​​ ឆ្នាំ២០២៤ ៩.មតិយោបល់គណៈអភិបាលក្រុងកំពង់ចាម​ ១០.បញ្ហាផ្សេងៗ។

ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ​

នៅព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុនចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ​ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានជាច្រើនរូប។ លោក​ ខេង​ ម៉េងឈុន​ ត្រូវបានប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ​ ជំនួសលោក​ មាស​ ទួក​ ដែលត្រូវទទួលភារកិច្ចថ្មី៕

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ព្រឹកថ្ងៃពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

លោកស្រី​ រិន​ ធារ៉ា​ អភិបាលរង​ តំណាងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាមចុះត្រួតពិនិត្យ​ និងវាយតម្លៃការអនុវត្តគោលការណ៍ណែនាំ​ ស្តីពី​ ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី​ 

ព្រឹកថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២៤ លោកស្រី​ រិន​ ធារ៉ា​ អភិបាលរង​ តំណាងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ បានអមដំណេីរជាមួយគណៈប្រតិភូក្រសួងទេសចរណ៍​ ចុះតាមបណ្តាសង្កាត់ មណ្ឌលសុខភាព​ វត្តអារាម​ និងសាលារៀន​ ដេីម្បីចុះត្រួតពិនិត្យ​ និងវាយតម្លៃការអនុវត្តគោលការណ៍ណែនាំ​ ស្តីពី​ ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី​ ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។  

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួន បុគ្គលិកក្រុមហ៊ុនឥនទានKEP ម្នាក់ បង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល

ខេត្ដកំពង់ស្ពឺ៖ កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបាន ការអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ ឈ្មោះ មាំ សុខនាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនឥនទានKEP ។ តាមបណ្តឹងពីតំណាងក្រុម ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល ។ ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់ ទៅព្យាបាលឪពុកមានជម្ងឺនៅមន្ទីពេទ្យពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តនីវិធី ៕  

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋម្នាក់ប្ដឹងប្រធានតុលាការខេត្តកំពង់ធំ ទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ករណីប្រើអំណាចបំពានច្បាប់

(កំពង់ធំ)៖ ដោយសារតែទទួលរងនូវភាពអយុត្តិធម៌ នៃការអនុវត្តនីតិវិធីច្បាប់ពីសំណាក់ប្រធានសាលាដំបូងខេត្តកំពង់ធំ ទើបបុរសវ័យ៥០ឆ្នាំម្នាក់សម្រេចចិត្តដាក់ពាក្យប្ដឹងឯកឧត្តម ផូង វណ្ណ ទៅកាន់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើមបណ្ដឹងឈ្មោះ ហូ ថាន់ញ៉ាន បានប្ដឹងឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ ពីបទ ប្រើអំណាចបំពានច្បាប់បង្កផលវិបាកធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ។ បណ្ដឹងដដែល រៀបរាប់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅប្រពន្ធរបស់ដើមបណ្ដឹងមានឈ្មោះ ឃាង ពិសី បានដាក់ពាក្យប្ដឹងសុំលែងលះដើមបណ្ដឹងទៅកាន់សាលាដំបូងខេត្តកំពង់ធំ។ នៅថ្ងៃបន្ទាប់គឺថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ផូង វណ្ណ ប្រធានតុលាការខេត្តកំពង់ធំ និងជាចៅក្រមកាន់សំណុំរឿង បានចេញដីកាកោះហៅគូភាគីឱ្យចូលឆ្លើយយ៉ាងឆាប់រហ័សនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ជាមួយគ្នានោះ ឯកឧត្តម ផូង វណ្ណ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏បានចេញដីកាលេខ ៨៣ “ក”/២០២២ សម្រេចរក្សាការពារលុយចំនួន ៥០៧,០០០ដុល្លារសហរដ្ឋអាមេរិកនៅក្នុងធនាគារប្រាសាក់ ដែលជាទ្រព្យដោយឡែករបស់ដើមបណ្ដឹងឈ្មោះ ហូ ថាន់ញ៉ាន […]

ព័ត៌មានសន្តិសុខសង្គម

អភិបាលរងខេត្តស្វាយរៀងបើកកិច្ចប្រជុំពិភាក្សា និងចង្អុលបង្ហាញទីតាំងដី ៣១​គ្រួសារ​ នៅស្រុករមាសហែក

ខេត្ដស្វាយរៀង៖ នៅថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​នេះ​ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​តំណាង​ ឯកឧត្តម​  ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ចេីញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងចង្អុលបង្ហាញទីតាំងដី ៣១​គ្រួសារ​ ដែលមានអ្នកតំណាង៥រូប​ ស្ថិតនៅ​ ភូមិវត្ត​ និងភូមិសេរីអោ ឃុំត្រស់​ ស្រុករមាសហែក​ ខេត្តស្វាយរៀង។ ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ចេីញចូលរួមពី​:​ លោក​ ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង​ លោក​ហម​ សារ៉ាវុធ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រម៉ាញ់​ និងនេសាទ​ អភិបាល-​ អភិបាលរងស្រុករមាសហែក​ លោកស្រីមេឃុំ​ កងកម្លាំងប្រដាប់អាវុធ​ និងមន្ទីរដែលពាក់ព័ន្ធជាច្រេីនរូបទៀត។ តាមប្រសាសន៍​របស់ឯកឧត្តម​ បានបញ្ជាក់ថា​ បង​ប្អូនប្រជាពលរដ្ឋត្រូវមានទំនប់ចិត្តទៅលេីអជ្ញាធរ​ ឃុំ​ ស្រុក​  ដេីម្បីស្វែងរកដំណោះស្រាយជូនបងប្អូនទាំងអស់គ្នាតាមនីតិវិធីច្បាប់។ […]

ព័ត៌មានសន្តិសុខសង្គម

បង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំលេងលក្ខណះខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គមត្រូវសមត្ថកិច្ចឃាត់ខ្លួនមកអប់រំ នៅស្រុកជើងព្រៃ

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨.០០នាទី មានក្រុមក្មេងៗដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំលេងលក្ខណះខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចការ៉ាស់សាំង ភី ធីធី ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវកម្លាំងអធិការនគរបាលស្រុកជើងព្រៃ ធ្វើការស្ទាក់ឃាត់បានចំនួន១២នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ វ៉ា លីចេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ កំពង់ចាម1R-2211 កែឆ្នៃស៊ីមាំង) ២.ឈ្មោះ សេង សូនី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទី១០ សង្កាត់ផ្សារដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ (ម៉ូតូម៉ាកស្កុបពី ស្លាកលេខ ភ្នំពេញ1II-5196 កែឆ្នៃស៊ីមាំង) ៣.ឈ្មោះ គា ស៊ីយូ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជើងឯក ឃុំជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ […]

ព័ត៌មានសន្តិសុខសង្គម

ប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលទៀតនៅអន្លង់ត្បូងខ្លាក្នុងស្រុកសៀមបូក

ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWFបានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំនុចនិយាមការ ៤៨P: ០៦០៤៨៥៩ និងUTM: ១៤៦៣១២៦។ កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញហែលនៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណប្រាំបីក្បាល ហើយតាមការអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។ កូនផ្សោតនេះ គឺជាកូនផ្សោតទី៧ហើយ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៣ ចាប់ពីខែមករារហូតមកទល់ពេលនេះ៕  

ព័ត៌មានសន្តិសុខសង្គម

ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សូមអំពាវនាវស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលបានអនុម័តកាលពីឆ្នាំ១៩៩៥

ភ្នំពេញ៖ លោកសយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានអំពាវនាវឲ្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គោរពច្បាប់ស្ដីពីរបបផ្សារព័ត៌មាន ដែលបានអនុម័តកាលពីឆ្នាំ១៩៩៥ ហើយកំពុងស្ថិតនៅជាធរមាន នៅឡើយ ។ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សំដែងការសោកស្ដាយពន់ពែកចំពោះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ លោកសយ សុភាព បានបញ្ជាក់បន្ថែមឲ្យដឹងនៅក្នុងទំព័រ facebook របស់លោកថា៖ កន្លងមកខ្ញុំផ្ទាល់ជាអ្នកសារព័ត៌មាន ធ្លាប់បានចូលជួយដោះស្រាយបញ្ចប់បាតុកម្មទ្រង់ទ្រាយធំនៅបាវិត ដោយសន្តិវិធីដែលនេះជាការចូលរួមរបស់អ្នកសារព័ត៌មាន។ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សង្ឃឹមថាស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងមិនមានករណីបែបនេះម្តងទៀតឡើយ ព្រោះអ្នកសារព័ត៌មានផ្សព្វផ្សាយដោយសំអាងលើច្បាប់សារព័ត៌មាន ៕  

ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ ២នាក់បញ្ជួនទៅតុលារពាក់ពន្ធ័គ្រឿងញៀន

ខេត្ដស្វាយរៀង ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៣ វេលាម៉ោង ១២និង៣០ នាទី បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថានៅត្រង់ចំណុចភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានមុខសញ្ញាកំពង់ធ្វើការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានស្រុក សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគយត្របែកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានធ្វើការស្រាវជ្រាវចុះទៅដល់កន្លែងកើតហេតុ ខណ: កម្លាំងសមត្ថកិច្ច ដល់ជនសង្ស័យឃើញក៏ជិះម៉ូតូគេចខ្លួន ភ្លាមៗនោះកម្លាំងសមត្តកិច្ចបានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុចលើផ្លូវមុខ វត្តកោះជនសង្ស័យបានបោះចោលថ្នាំញៀនចំនួន ០៣កញ្ចប់ ទៅជាយថ្នល់សមត្តកិច្ចឆែកលើដងខ្លួនរកឃើញថ្នាំញៀនចំនួន០២កញ្ចប់ ទូរស័ព្ឌ០១គ្រឿងក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់(ប្រុស) អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ដើម្បីធ្វើតេស្តស្វែងរកសាធាតុញៀនជាលទ្ធផលអវិជ្ជមាន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនបោះចោល០៣ កញ្ចប់នោះ គឺទិញពីជនសង្ស័យម្នាក់ទៀត ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។សមត្តកិច្ចបន្តចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ដើម្បីធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន ។ ជាលទ្ធផលសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់(ប្រុស)។ […]