ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួន បុគ្គលិកក្រុមហ៊ុនឥនទានKEP ម្នាក់ បង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល

ខេត្ដកំពង់ស្ពឺ៖ កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបាន ការអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ ឈ្មោះ មាំ សុខនាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនឥនទានKEP ។ តាមបណ្តឹងពីតំណាងក្រុម ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល ។ ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់ ទៅព្យាបាលឪពុកមានជម្ងឺនៅមន្ទីពេទ្យពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តនីវិធី ៕  

ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា៖មួយរយៈចុងក្រោយនេះនៅតែមានអ្នកសារព័ត៌មានជា បន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួនពីសមត្ថកិច្ច

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះនៅតែមានអ្នកសារព័ត៌មានជា បន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួនពីសមត្ថកិច្ចពាក់ព័ន្ធនឹងការបំពានលើក្រមសីលធម៌និងវិជ្ជាជីវៈដែលនាំឱ្យប៉ះ ពាល់ដល់ការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះ អ្នកសារព័ត៌មាន៤រូបត្រូវបានសមត្ថកិច្ច ខេត្តមណ្ឌលគិរីឃាត់ខ្លួន ដែល ក.អ.ក យល់ថា អាចមកពីកង្វះខាតក្នុងការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈផ្នែកសារ ព័ត៌មាន ។ ក.អ.ក មិនបានចាត់ទុកករណីនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ, ទាំងសមាគមសារព័ត៌មាន ជាពិសេសក្លិបអ្នកកាសែតកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រុមសីលធម៏ និងវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តអ្នកសារព័ត៌មានក្នុងការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ ហើយជាទូទៅអ្នកសារ ព័ត៌មានជាច្រើនបានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ។ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួន ហាក់ដូចជាមិនទាន់អនុវត្តបាន ដែលជាហេតុនាំឱ្យមានការឃាត់ខ្លួនដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវ ប្រមសីលធម៌និងវិជ្ជាជីវៈ។ ក.អ.ក ចាត់ទុក ក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានពីការចោទប្រកាន់ពីបទល្មើស ឬ ឃាត់ខ្លួននោះទេ តែក្រុមសីលធម៌និងវិជ្ជាជីវៈនេះហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ ជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា ។ ក.អ.ក ជាថ្មីម្ដងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌និង វិជ្ជាជីវៈ ដែលជាអាវក្រោះការពារខ្លួនឯងផង និងលើកតម្កើងសេរីភាពសារព័ត៌មានផងដែរ។ ក.អ.ក […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៩ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បិណ្ឌ ៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកកាន់បិណ្ឌទី៩ នៅវត្ដមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសអញ្ជើញកាន់បិណ្ឌព្រឹកនេះ សម្ដេចតេជោ ហ៊ុ ន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។ ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេន និងជូនក្រណាត់ស និងថវិកាដល់ព្រះសង្ឃ ចាស់ព្រឹទ្ធចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័កជាច្រើននាក់ផងដែរ។ ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង! និស្សិតឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណះភាពនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងប្រទេសអ៉ីស្រាអែល និងក្រុមហាម៉ាស់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣

ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនដំណឹងដល់ជនរួមជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាល បានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមាន វត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ព អ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាលសូមសម្តែង នូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារសពជនរងគ្រោះ។ សូមជម្រាបជូនថា ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្តតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំ ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងមានវត្តមាននៅទីនោះ។ រហូតមកទល់ពេលនេះ ក្រុមការងារយើងបានទាក់ទងជាមួយនិស្សិត ខ្មែរភាគច្រើនរួចហើយដើម្បីតាមដានពីសុវត្ថិភាពរបស់ពួកគេ។ រាជរដ្ឋាភិបាល កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសភាពការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ។ រាជរដ្ឋាភិបាល សូមជម្រាបដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram […]