ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ព្រឹកថ្ងៃពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

លោកស្រី​ រិន​ ធារ៉ា​ អភិបាលរង​ តំណាងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាមចុះត្រួតពិនិត្យ​ និងវាយតម្លៃការអនុវត្តគោលការណ៍ណែនាំ​ ស្តីពី​ ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី​ 

ព្រឹកថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២៤ លោកស្រី​ រិន​ ធារ៉ា​ អភិបាលរង​ តំណាងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ បានអមដំណេីរជាមួយគណៈប្រតិភូក្រសួងទេសចរណ៍​ ចុះតាមបណ្តាសង្កាត់ មណ្ឌលសុខភាព​ វត្តអារាម​ និងសាលារៀន​ ដេីម្បីចុះត្រួតពិនិត្យ​ និងវាយតម្លៃការអនុវត្តគោលការណ៍ណែនាំ​ ស្តីពី​ ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី​ ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។  

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-២០២៣)

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-២០២៣) ចំនួន ២៥នាក់ និង ជ័យលាភីអាហារូបករណ៍ បន្តការសិក្សានៅសាធារណរដ្ឋឆែក ចំនួន ១៥នាក់ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤

ព័ត៌មានជាតិ

អបអរសាទរ ការទទួលបានមកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum of Art

នារសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសាហរដ្ឋអាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។ ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀតក៏បានយោងដំណើរត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ការចូលរួមចំណែករបស់អាណាព្យាបាល គឺជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយពិការភាពសតិបញ្ញា និងអូទីស្សឹមរបស់កុមារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងកុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនេះ ក៍មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លោកស្រីភរិយាថ្នាក់ដឹកនាំ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាច្រើនរូបផងដែរ ។ ថ្លែងក្នុងឱកាសនេះ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានលើកឡើងថា នៅសាលាបច្ចុប្បន្ន មានកុមារពិការសតិបញ្ញា និងអូទីស្សឹមចំនួន២៦០នាក់ ស្រី ៦១ លោកគ្រូ អ្នកគ្រូសរុប ៧២ នាក់ ស្រី៤០នាក់, បុគ្គលិកជនពិការចំនួន៥នាក់ ស្រី៣ ។ សាលាមានតម្រូវការចាំបាច់មានកុមារ អូទីស្សឹម កំពុងរងចាំសាលារៀនចំនួន ជាង២០០ (ចប្បុបន្នសាលាកំពុងខ្វះបន្ទប់សិក្សា) ។ ចំណែកឯកម្ពុជាចប្បុន្នដោយសារកំណើននៃការចុះឈ្មោះចូលរៀន ក៏ដូចជាសេវាភ្នែកអប់រំពិសេស ក៏មានកុមារពិការសតិបញ្ញា និងអូទីស្សឹមប្រមាណជាង២ម៉ឺនាក់ផងដែរ។ ជាមួយនឹងកង្វះខាតនេះដែរលោកនាយកក៍សូមអំពាវនាវសប្បុរសជន […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំក្រុមការងារខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ឌិត ទីណា

រសៀលថ្ងៃអាទិត្យ ៩ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំក្រុមការងារខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំនាំកិច្ចប្រជុំផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីអបអរទិវាមច្ឆជាតិ ១កក្កដា និងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងស្រុកព្រៃឈរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។