ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ស្ដីពីការពង្រឹងរបៀបរបបការងារ

នៅព្រឹក ថ្ងៃទី ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ស្ដីពីការពង្រឹងរបៀបរបបការងារ និងរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែត្រីមាស និងឆមាសរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ តាមរយៈប្រព័ន្ធអនឡាញZoom នៅបន្ទប់វិឌីអូ សាលាខេត្តកំពង់ចាម ។  ក្រោយចប់កិច្ចប្រជុំជាមួយអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ឯកឧត្តម ក៏បានបន្តដឹកនាំប្រជុំ និងពិភាក្សាលើការធ្វើរបាយការណ៍ និងការបញ្ជូនរបាយការណ៍ទៅអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ។

Leave a Reply

Your email address will not be published.