មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ព្យាបាលទារកអាយុ ៨ខែម្នាក់បណ្ដាលឱ្យស្លាប់! មានហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩:៣៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយក្រុមគ្រួសារទារកអាយុ ៨ខែកើតទុកមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសម្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើបានចុះពិនិត្យមើលសពទារកខាងលើនេះ។ សូមបញ្ជាក់ថាទារកដែលបានស្លាប់មានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ និងបានស្លាប់នៅព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ ព័ត៌មានបន្ថែមនឹង Update នៅពេលក្រោយ។
Month: July 2025
ក្រុមអាជីវករថៃ នៅផ្សាររោងក្លឿ លើកគ្នាតវ៉ាសុំឲ្យទាហានថៃ បើកច្រកទ្វារព្រំដែនឡើងវិញ ,ការបិតនេះមិនមែនខាងកម្ពុជានោះទេ ពោលគឺទាហានថៃបិតដោយទំនើង ឯកតោភាគី
ក្រុមអាជីវករថៃ នៅផ្សាររោងក្លឿ លើកគ្នាតវ៉ាសុំឲ្យទាហានថៃ បើកច្រកទ្វារព្រំដែនឡើងវិញ ,ការបិតនេះមិនមែនខាងកម្ពុជានោះទេ ពោលគឺទាហានថៃបិតដោយទំនើង ឯកតោភាគី បន្ទាយមានជ័យ៖ដោយសារតែការខាតបង់និងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពីទាហានថៃបានបិតច្រកទ្វាព្រំដែនដោយឯកតោភាគីនោះ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអាជីវករថៃ ដែលលក់ដូរនៅផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ នៃប្រទេសថៃ បានលើកគ្នាតវ៉ាទាមទារឱ្យរដ្ឋាភិបាលថៃ រកដំណោៈស្រាយដល់អាជីវកររកស៊ីនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានលើកជាបដា សសេរថា ពួកយើងជាអាជីវកររយល់ពីសក្តានុពល និងផ្តល់កិត្តយសដល់អស់លោក ក៏ប៉ុន្តែពួកយើងជាអាជីវករបាននឹងកំពុងដាច់ពោៈស្លាប់ សូមយល់ពីពួកយើងកំពុងរងទុក្ខលំបាក ហេតុកើតជម្លោៈនៅកន្លែងណា ហេតុអ្វីមិនទៅដោៈស្រាយកន្លែងនឹងទៅ យើងជាអាជីវករ រកស៊ីជាមួយកម្ពុជានិងវៀតណាម មិនគួណារដ្ឋាភិបាលមិនរកដំស្រាយ ។ហើយការលើកគ្នាតវ៉ានេះបានធ្វើឡើងស្របពេលលោក រាំង ស៊ីមំាង តំណាងរាស្ត ខេត្តស្រៈកែវ បានចុះមកពិនិត្យនិងធ្វើបទសម្ភាសជាមួយអ្នកសារព័ត៍មានថៃ នៅច្រកក្លងលឹកថៃ-ប៉ោយប៉ែត។ដោយក្រុមអាជីវករ និងអ្នករកស៊ីតូចធំថៃ បានស្រែកស្តីបន្ទោសខ្លាំងៗទៅលើយោធាភូមិភាគ ២ របស់ខ្លួន ដោយស្រែកថា ការបិតព្រំដែនតាមទំនើងចិត្តនេះ ដោយក្រុមយោធានៅភូមិភាគ២ តែម្តង មិនពាក់ព័ន្ធជាមួយខាងកម្ពុជានោះឡើយ។ សូមបញ្ជក់ផងដែរថា នៅផ្សាររោងក្លឿ ប្រជាពលរដ្ឋ និងអាជីវករខ្មែរតែងតែចេញចូលធ្វើការ លក់ដូរនិងទិញទំនិញ ក្នុងនោះថៅកែជនជាតិថៃបានបង្កើតតូបជាច្រើនសម្រាប់ជួលឲ្យអាជីវករខ្មែរ ហើយនៅតាមកន្លែងធ្វើការងារផ្សេងៗនិងម៉ាត សិទ្ធសឹងតែពលរដ្ឋខ្មែរ […]
មន្ត្រីកាន់ច្រកព្រំដែននៅកោះធំ អនុញ្ញាតឱ្យសាច់គោ និងភ្លៅមាន់ជាង៨តោន នាំចូលពីវៀតណាមដោយខុសច្បាប់ ចូលដល់កណ្តាលភ្នំពេញ ទើបមន្ត្រីជំនាញក្រសួងកសិកម្មចាប់បាន
មន្ត្រីកាន់ច្រកព្រំដែននៅកោះធំ អនុញ្ញាតឱ្យសាច់គោ និងភ្លៅមាន់ជាង៨តោន នាំចូលពីវៀតណាមដោយខុសច្បាប់ ចូលដល់កណ្តាលភ្នំពេញ ទើបមន្ត្រីជំនាញក្រសួងកសិកម្មចាប់បាន ——————————- លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨.០១៥ គីឡូក្រាម នាំចូលដោយគ្មានលិខិតអនុញ្ញាតពីប្រទេសវៀតណាម។ សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្តចេញពីវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ។ តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលស្អប់ខ្ពើមទង្វើអាក្រក់របស់មន្ត្រីដែលគ្មានមនសិការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តអំពើពុករលួយឱ្យសាច់សត្វខុសច្បាប់ចូលដោយមិនបានពិនិត្យត្រឹមត្រូវនាំឱ្យខូចសុខភាពប្រជាជន ។ ខ្ញុំបាទជាម្ចាស់សំឡេងឆ្នោតមួយរូបសូមទទូចដល់រាជរដ្ឋាភិបាលបើកការស្រាវជ្រាវរកឱ្យឃើញនូវមន្ត្រីដែលខិលខូចនេះ ។
លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងលោកស្រីប្រធានក្រុមការងារយេនឌ័រ ។
តាកែវ ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងលោកស្រីប្រធានក្រុមការងារយេនឌ័រ ។ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្តបានផ្សព្វផ្សាយ និងណែនាំអំពី៖ ១-ដកស្រង់បទពិសោធន៍ចំនុចខ្លាំង ចំនុចខ្វះខាតការអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា ២០២៥ ដែលប្រារព្ធធ្វើឡើងនៅរម្មណីយដ្ឋានទន្លេរបាទី ក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាពេលកន្លងមក ២-ជំនាញទំនាក់ទំនងកិច្ចការសាធារណៈ រៀបចំ សម្ភារៈបច្ចេកទេស សម្រាប់នាយទាហាន នាយទាហានរងចូលរួមទស្សនាការផ្សាយផ្ទាល់ ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥) […]
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន តំណាងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងសហការី នៃក្រុមការងារបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាស ផ្តួចផ្តើមគំនិតស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសិក្សា អំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញ ផលប្រយោជន៍ #បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ
ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសិង្ហបុរី
ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសិង្ហបុរី……………….. នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ តាមការអញ្ជើញរបស់ឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម K. Shanmugam និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណង ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចការងារនេះដែរ គណៈប្រតិភូកម្ពុជា ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសិង្ហបុរី និងទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារផ្តល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ៕ #សសុខា #SarSokha #កម្ពុជា #Cambodia
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ================= នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥)។ ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ «សិខរិស្វរ និងភទ្រស្វរ» ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។ សូមជម្រាបថា ការសម្រេចដាក់រតនសម្បត្តិរបស់កម្ពុជា […]
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជន
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) (ខេត្តក្រចេះ) នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក តំណាងឲ្យឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ។ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិកនៃក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំទាំ១០ ក្នុងស្រុកចិត្របុរី លោកប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មាធិការគណបក្សស្រុកចិត្របុរី លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំទាំង១០ លោក លោកស្រីសមាជិកគណបក្សស្រុក លោក លោកស្រីប្រធានសាខាបក្សភូមិ យុវជនគណបក្ស យុវជនស.ស.យ.ក និងយុវជនស្រឡាញ់សន្តិភាព សរុប៤៥៥នាក់ (ស្រី២៣៨នាក់)។ក្នុងអង្គពិធីនេះបានឧបត្ថម្ភសារ៉ុងជូនសមាជិក សមាជិកានៃអង្គពិធីចំនួន៤០០សារ៉ុងផងដែរ៕ #បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ
សូមគោរពរាយការណ៍ជូនឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៍មាននិងជាប្រធានគណបក្សចុះមូលដ្ឋានស្រុកចិត្របុរីមេត្តាជ្រាប÷
សូមគោរពរាយការណ៍ជូនឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៍មាននិងជាប្រធានគណបក្សចុះមូលដ្ឋានស្រុកចិត្របុរីមេត្តាជ្រាប÷ I. សកម្មភាពអនុវត្ត ១.នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មគ្រែ អមដំណើដោយក្រុមការងារបានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី នឹង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី។ II. លទ្ធផលសម្រេចបាន លទ្ធផល -កម្មវិធីបញ្ជប់តាមការគ្រោងទុកនិងទទួលបានការសាទរពីសមាជិកសមាជិកានៃអង្គពិធីទាំងមូល III. សមាសភាព និងមធ្យោបាយ ១.ឯកឧត្តម ហេង រតនៈ មធ្យោបាយផ្ទាល់ខ្លួន ២.លោក រីម វណ្ណី សមាជិក មធ្យោបាយរួមក្រុម IV.ប្រភពថវិកា និងការចំណាយ ១.ការចំណាយ -ឧបត្ថម្ភកម្មវិធីចំនួន […]