- នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស ចំរ៉ុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ
- បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត មកពីឃុំកន្ទួត ឃុំដារ ឃុំថ្មអណ្តើក និងឃុំថ្មី ស្រុកចិត្របុរី នៅបរិវេណវត្តអាលមការាម(ហៅវត្តកន្ទួត) ភូមិកន្ទួត ឃុំកន្ទួត។
អង្គពិធីបានអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តអភិបាលរងខេត្ត ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានឃុំទាំងបួន លោកអភិបាល អភិបាលរងស្រុកលោក លោក លោកស្រីក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការសាលាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ យុវជនស.ស.យ.ក គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងលោកយាយ លោកតា សរុប ២១៧អង្គ/នាក់(ស្រី១៥៤នាក់)។
អង្គពិធី ទទួលបានការឧបត្ថម្ភថវិកា និងសម្ភារៈ រួមមាន÷
១-ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌ មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឧបត្ថម្ភថវិកា ២លានរៀល និងភេសជ្ជៈ៦០កេស មីជាតិ៦០កេស រដ្ឋបាលស្រុកបានបែងចែកជូនឃុំទាំង១០ នូវថវិកា និងសម្ភារៈស្មើៗគ្នា។
២-ឯកឧត្តម វ៉ាថន អភិបាលនៃគណៈអភិបាលខេត្ត ឧបត្ថម្ភថវិកាចំនួន២.០០០.០០០រៀល បានបឺងចែកជូនឃុំទាំង១០ ស្មើៗគ្នា
៣-ឯកឧត្តម ស ចំរ៉ុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឧបត្ថម្ភថវិកា ២.៤០០.០០០រៀល ដោយក្នុង១វត្តទទួលបាន២០០.០០០រៀល និងឧបត្ថម្ភជូនតា យាយ ចំនួន៨៥នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុងចំនួន០១ ស្មើ៨៥សារ៉ុង
៤- ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ឧបត្ថម្ភទៀនចំណាំព្រះវស្សាចំនួន៣០គូ សម្រាប់៣០វត្តក្នុងស្រុកចិត្របុរីទាំងមូល និងថវិកាជូនលោកយាយ លោកតាសរុប២៥ម៉ឺនរៀល
៥-ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង ខេត្ត ឧបត្ថម្ភថវិកាចំនួន ៦០ម៉ឺនរៀល
៦-ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក ចុះមូលដ្ឋានឃុំទាំង៤ និងក្រុមប្រឹក្សាឃុំទាំង៤ បានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួន
៧-សមាគមយុវជនដើម្បីសន្តិភាព ថវិកាចំនួន២១ម៉ឺនររៀលនិងទឹកប្រូវីដា ៥កេស ស្មើថវិកា៦៧ ៥០០រៀល។
ដោយក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()