ព័ត៌មានជាតិ

ពិធីបំពាក់មេដាយជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលមានអតីតភាពការងារ ១០ឆ្នាំទ្បើង នៃក្រសួងព័ត៌មាន

(១) ពិធីបំពាក់មេដាយជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលមានអតីតភាពការងារ ១០ឆ្នាំទ្បើង នៃក្រសួងព័ត៌មានចំនួន ២៩៨ រូប នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅ ទីស្តីការក្រសួងព័ត៌មាន។ ជាពេលវេលាមួយដ៏រីករាយបំផុតក្នុងអាជីពរបស់ខ្លួនសម្រាប់មន្ត្រីទាំង ២៩៨ រូបដែលបានទទួលការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល។ បងប្អូនបានបង្ហាញអារម្មណ៍សប្បាយរីករាយ រំភើប និងខ្លះរលីងរលោងទឹកភ្នែក អួលដើមកពេលបានទទួលការបំពាក់មេដាយ។ ក្នុងនាមមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រៀលជ្រៅបំផុតគោរពជូនសម្តេចធិបតី នាយករដ្ឋមន្ត្រីដែលបានសម្រេចផ្តល់មេដាយជូនបងប្អូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាដែលនេះជាគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតដល់ពួកគាត់ និងផ្តល់ការលើកទឹកចិត្តនិងជំរុញការបំពេញការងារបម្រើប្រជាពលរដ្ឋកាន់តែសកម្មថែមទៀត។

Leave a Reply

Your email address will not be published.