អបអរសាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
នាវេលាម៉ោង ៧:០០ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ហែម ពិសិដ្ឋ លោក ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីទូងស្គរ អបអរសាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក !
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត លោក លោកស្រី នាយក នាយករង ទីចាត់ការ/អង្គភាពចំណុះសាលាខេត្តជាច្រេីនរូបទៀត។