ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចាន់មន្នី ហ៊ុន ម៉ាណែត អញ្ជេីញចុះសួសុខទុក្ខក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង 

  លោកជំទាវបណ្ឌិត ពេជ ចាន់មន្នី ហ៊ុន ម៉ាណែត អញ្ជេីញចុះសួសុខទុក្ខក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង   នៅថ្ងៃចន្ទ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវបានអញ្ជេីញចូលរួមអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា អញ្ជេីញចុះសួសុខទុក្ខក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាមន្ត្រីយោធាបម្រើការងារនៅកងឯកភាព កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ភាគីថៃនៅខេត្តព្រះវិហារ […]