ព័ត៌មានជាតិ

ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន

វេទិការសាធារៈជុំទី២ លើកទី៥ស្រុកចិត្របុរី ខេត្តក្រចេះ “ សូមគោរពរាយការណ៍ជូន: – ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ – ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត មេត្តាជ្រាប÷ ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងបរិវេណវត្តអាលច ឃុំកន្ទួត ស្រុកចិត្របុរី […]