ព័ត៌មានជាតិ

ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន

វេទិការសាធារៈជុំទី២ លើកទី៥ស្រុកចិត្របុរី ខេត្តក្រចេះ

“ សូមគោរពរាយការណ៍ជូន:

– ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ

– ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត មេត្តាជ្រាប÷

ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងបរិវេណវត្តអាលច ឃុំកន្ទួត ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោល ការណ៍រាជរដ្ឋាភិបាល។

ក្នុងវេទិកា បានអញ្ជើញចូលរួមពី សមាជិកក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹក នាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ សរុប ២៤៧នាក់(ស្រី ១០១នាក់) ទទួលបានសំណូមពរ សរុប ៥ករណី បានដោះស្រាយ ៤ករណី កំពុងដោះស្រាយ ១ករណី មិនទាន់ដោះស្រាយ ០ករណី។

Leave a Reply

Your email address will not be published.