ព័ត៌មានជាតិ

អភិបាលរងស្រុកចន្ទ្រាចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោងស្រុកចន្ទ្រាខេត្តស្វាយរៀង 

អភិបាលរងស្រុកចន្ទ្រាចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោងស្រុកចន្ទ្រាខេត្តស្វាយរៀង ខណៈទីតាំងដដែលខាងលើនេះបានបើកដំណើរការឲ្យគ្រហ៊ើៗឡើងវិញ?   ខេត្តស្វាយរៀង   លោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រា កាលពីរសៀលថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៦ នេះបានចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែង មានស្លាកយីហោឈ្មោះ មន្ទីរពេទ្យ ស៊ាងយ៉ា ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។   សមាសភាពចូលរួមមាន: ១.លោក ជា មង្គល ប្រធានការិយាល័យច្រកចេញចូលតែមួយ ២.លោក ប៉ែន សាវឿន មន្រ្តីជួរក្រោយផ្នែកសុខាភិបាល ស្រុកចន្រ្ទា ៣.លោក អុីវ ដារ៉ា នាយរងប៉ុស្តិ៍នរដ្ឋបាលសំរោង។   គួររម្លឹកផងដែរថា កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២៥ កន្លងទៅ លោកស្រី សំ […]