អភិបាលរងស្រុកចន្ទ្រាចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោងស្រុកចន្ទ្រាខេត្តស្វាយរៀង
ខណៈទីតាំងដដែលខាងលើនេះបានបើកដំណើរការឲ្យគ្រហ៊ើៗឡើងវិញ?
ខេត្តស្វាយរៀង
លោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រា កាលពីរសៀលថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៦ នេះបានចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែង មានស្លាកយីហោឈ្មោះ មន្ទីរពេទ្យ ស៊ាងយ៉ា ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
សមាសភាពចូលរួមមាន:
១.លោក ជា មង្គល ប្រធានការិយាល័យច្រកចេញចូលតែមួយ
២.លោក ប៉ែន សាវឿន មន្រ្តីជួរក្រោយផ្នែកសុខាភិបាល ស្រុកចន្រ្ទា
៣.លោក អុីវ ដារ៉ា នាយរងប៉ុស្តិ៍នរដ្ឋបាលសំរោង។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២៥ កន្លងទៅ លោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រា ធ្លាប់បានចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែង មានស្លាកយីហោឈ្មោះ មន្ទីរពេទ្យ ស៊ាងយ៉ា ស្ថិតនៅភូមិ ចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្ត ស្វាយរៀង ម្តងរួចមកហើយប៉ុន្តែមិនថាវាមានរឿងអាថ៌កំបាំងអ្វីនៅពីក្រោយខ្នងទើបទីតាំងដដែលខាងលើនេះបើកដំណើរការឲ្យគ្រហ៊ើៗទើបអាចបើកដំណើរការឡើងវិញក្រោយពីចុះផ្អាកបានមួយដង្ហើមចង្រិតដូច្នេះ?តើមានរឿងអ្វីនៅខាងក្រោយវាំងននខ្មៅ?
ពាក់ព័ន្ធករណីនេះផងដែរមន្ត្រីជាន់ខ្ពស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមឲ្យដឹងថា លោកបាននឹងកំពុងបន្តនីតិវិធីអំពីទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោងស្រុកចន្ទ្រាខេត្តស្វាយរៀងនេះហើយ៕



