ព័ត៌មានជាតិ

នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី

 

  • នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងក្រុមការងារ បានអញ្ជើញអមដំណើរ ឯកឧត្តម ស ចំរុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល-ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត ក្នុងឃុំកន្ទួត ឃុំដារ ឃុំថ្មអណ្តើក និងឃុំថ្មី នៅបរិវេណវត្តអាលមការាម(ហៅវត្តកន្ទួត) ភូមិកន្ទួត ឃុំកន្ទួត។

អង្គពិធីបានអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តអភិបាលរងខេត្ត ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំងបួន លោកអភិបាល អភិបាលរងស្រុកលោក លោកស្រីក្រុមប្រឹក្សាស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការសាលាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ យុវជនស.ស.យ.ក គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងលោកយាយ លោកតា សរុប ២១៧អង្គ/នាក់(ស្រី១៥៤នាក់)។

រូបថត: ក្រុមការងារលេខាធិការដ្ឋានស្រុកចិត្របុរី

#បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ                                                           

Leave a Reply

Your email address will not be published.