ក្រសួងព័ត៌មាន រៀបចំពិធីទូងស្គរ គោះរគាំង អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥—
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ខណៈពិធីអបអរនេះត្រូវបានរៀបចំនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន ០៣ ទីតាំង រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»។