លោកជំទាវបណ្ឌិត ពេជ ចាន់មន្នី ហ៊ុន ម៉ាណែត អញ្ជេីញចុះសួសុខទុក្ខក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃចន្ទ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវបានអញ្ជេីញចូលរួមអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា អញ្ជេីញចុះសួសុខទុក្ខក្រុមគ្រួសារលោកអនុសេនីយ៍ទោ តែម សុខជា ស្ថិតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាមន្ត្រីយោធាបម្រើការងារនៅកងឯកភាព កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ភាគីថៃនៅខេត្តព្រះវិហារ […]
Author: vofadmin
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន បានអញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត និងនាំអំណោយជូន លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក្នុងគ្រាលំបាកដែល ទីស្នាក់ការនិងផ្ទះ បានបាក់ស្រុតចូលទន្លេមេគង្គ
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន បានអញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត និងនាំអំណោយជូន លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក្នុងគ្រាលំបាកដែល ទីស្នាក់ការនិងផ្ទះ បានបាក់ស្រុតចូលទន្លេមេគង្គ ខេត្តកណ្តាល៖ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសហការី បានអញ្ជើញសំណេះសំណាល លើកទឹកចិត្ត សួរសុខទុក្ខ និងអំណោយជូន លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគ្រាដែលលោកប្រធានសមាគមកំពុងមានទុក្ខលំបាកដោយ ទីស្នាក់ការរបស់សមាគម និងផ្ទះរបស់លោកប្រធាន បានបាក់ស្រុតចូលទន្លេមេគង្គ កាលពីវេលាម៉ោង៣ជិតភ្លឺឈានចូល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងឱកាសកាសនោះ […]
តាកែវ ៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត
តាកែវ ៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត។ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្តបានផ្សព្វផ្សាយ និងណែនាំអំពី៖ ១-ត្រូវបន្តពង្រឹងអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រ្កាបបទល្មើស Online Scams ២-ផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៣-ផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស Online […]
កម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយបានរកឃើញជនបរទេសចំនួន ២០២នាក់
កម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយបានរកឃើញជនបរទេសចំនួន ២០២នាក់ រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោកអភិបាលក្រុង និងដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយបានរកឃើញជនបរទេសចំនួន ២០២នាក់រួមមាន៖ -ទីតាំងទី១: សណ្ឋាគារ ៤រដូវ: កំពស់ ៤ ជាន់ មានចំនួន ១៦៦ បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនបរទេសសរុបចំនួន ៥៧នាក់ ស្រី ២៦នាក់ (ចិន ២៣នាក់ […]
ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ
ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។ ពិធីនេះក៏មានការអញ្ជេីញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានគណៈបញ្ជាការឯកភាព សមរភូមិទិសយោធភូមិភាគទី៤ ឯកឧត្តមឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣យោធភូមិភាគទី៤,ឯកឧត្ដមឧត្ដមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ កងពលធំ អន្តរាគមន៍លេខ២,នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងប្រតិភូខេត្តស្វាយរៀងជាច្រេីនរូបទៀត។ ឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិមុខ ទិសទី៣ យោធភូមិភាគទី៤ដែលបានខិតខំការពារអធិបតេយ្យជាតិ […]
ផ្លែធុរ៉េនប្រមាណជាង៤តោនប្រជាពលរដ្ឋ២ឃុំស្រុកសំឡូតយកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែន
ផ្លែធុរ៉េនប្រមាណជាង៤តោនប្រជាពលរដ្ឋ២ឃុំស្រុកសំឡូតយកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែន បន្ទាយមានជ័យ៖ផ្លែធុរ៉េនប្រមាណជាង៤តោនប្រជាពលរដ្ឋ២ឃុំស្រុកសំឡូតយកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែននៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៥នៅទីបញ្ជាការដ្ឋានទិសទី១បន្ទាយមានជ័យ។ លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា៖ផ្លែធុរ៉េនប្រមាណជាង៤តោននិងបន្លែផ្លែឈើជាច្រើនប្រភេទដែលនាំយកប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងមេបញ្ជាការទិសទី១បន្ទាយមានជ័យសម្រាប់ទទួលយកទៅបែងចែកដល់កងកម្លាំងជួរការពារខ្សែបន្ទាត់ព្រំដែននិងបូរណៈភាពទឹកដីក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។ លោកមេឃុំទាំងពីរបានបញ្ជាក់ថា៖ផ្លែធុរ៉េននិងបន្លែផ្លែឈើជាច្រើនប្រភេទនដែននាំយកមកប្រគល់ជូនទីបញ្ជាការទិសទីបន្ទាយមានជ័យ នៅពេលនេះគឺបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំឡូត ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានបង្កបង្កើនផលដោយខ្លួនឯងហើយគាងគូរគ្នាបានយកមកប្រគល់ជូនទិសទី១បន្ទាយមានជ័យដើម្បីយកទៅចែកជូនដល់កម្លាំងជួរមុខ។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងមេបញ្ជាការទិសទី១បន្ទាយមានជ័យមានប្រសាសន៍ថ្លែងអំណគុណចំពោះបងប្អូនប្រជាពលរដ្ឋ២ឃុំមានឃុំសំឡូត និងឃុំស៊ូង ស្រុកសំឡូតបាននាំយកផ្លែធុរ៉េនជាង៤តោននិងបន្លែផ្លែឈើជាច្រើនមុខដែលបានយកមកប្រគល់ជូនបញ្ជាការទិសទី១បន្ទាយមានជ័យ ដើម្បីយកទៅប្រគល់ជូនកម្លាំងជួរដែលកំពុងការពារខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ការពារបូរណៈភាពទឹកដីនិងមាតុភូមិកម្ពុជាអោយបានគង់វង់មិនអោយប្រទេសជិតខាងរំលោភបំពានបានឡើយ៕
ក្រសួងព័ត៌មាន រៀបចំពិធីទូងស្គរ គោះរគាំង អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក
ក្រសួងព័ត៌មាន រៀបចំពិធីទូងស្គរ គោះរគាំង អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥— ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ខណៈពិធីអបអរនេះត្រូវបានរៀបចំនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន ០៣ ទីតាំង រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»។
អបអរសាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
អបអរសាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៧:០០ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ហែម ពិសិដ្ឋ លោក ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីទូងស្គរ អបអរសាទរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ! ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត លោក លោកស្រី នាយក នាយករង ទីចាត់ការ/អង្គភាពចំណុះសាលាខេត្តជាច្រេីនរូបទៀត។
នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី
នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងក្រុមការងារ បានអញ្ជើញអមដំណើរ ឯកឧត្តម ស ចំរុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល-ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត ក្នុងឃុំកន្ទួត ឃុំដារ ឃុំថ្មអណ្តើក និងឃុំថ្មី នៅបរិវេណវត្តអាលមការាម(ហៅវត្តកន្ទួត) ភូមិកន្ទួត ឃុំកន្ទួត។ អង្គពិធីបានអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តអភិបាលរងខេត្ត ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំងបួន លោកអភិបាល អភិបាលរងស្រុកលោក លោកស្រីក្រុមប្រឹក្សាស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការសាលាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ យុវជនស.ស.យ.ក គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងលោកយាយ លោកតា សរុប […]
ពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀង
ពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកជំទាវ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តនិងលោកជំទាវបានអញ្ជេីញចូលរួមពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀងក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវ ម៉ែន ភក្តី ហុកឡងឌី ។ ក្នុងពិធីបុណ្យនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញាត្តិកាទាំង៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ និងបានឧទ្ទិសបុណ្យកុសលបានជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តម សេនីយ៍ ហុក ឡងឌី មកទទួលយកផល្លាអានិសង្សដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ជាការពិតណាស់ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនារបស់ខ្មែរ ព្រះសង្ឃគ្រប់ព្រះអង្គគ្រប់ វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា៣ខែ ចាប់តាំងពីថ្ងៃ ១រោច […]