ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៩ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បិណ្ឌ ៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកកាន់បិណ្ឌទី៩ នៅវត្ដមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសអញ្ជើញកាន់បិណ្ឌព្រឹកនេះ សម្ដេចតេជោ ហ៊ុ ន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។ ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេន និងជូនក្រណាត់ស និងថវិកាដល់ព្រះសង្ឃ ចាស់ព្រឹទ្ធចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័កជាច្រើននាក់ផងដែរ។ ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន […]
Author: vofadmin
ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង! និស្សិតឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណះភាពនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងប្រទេសអ៉ីស្រាអែល និងក្រុមហាម៉ាស់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣
ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនដំណឹងដល់ជនរួមជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាល បានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមាន វត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ព អ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាលសូមសម្តែង នូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារសពជនរងគ្រោះ។ សូមជម្រាបជូនថា ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្តតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំ ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ដែលកំពុងមានវត្តមាននៅទីនោះ។ រហូតមកទល់ពេលនេះ ក្រុមការងារយើងបានទាក់ទងជាមួយនិស្សិត ខ្មែរភាគច្រើនរួចហើយដើម្បីតាមដានពីសុវត្ថិភាពរបស់ពួកគេ។ រាជរដ្ឋាភិបាល កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសភាពការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ។ រាជរដ្ឋាភិបាល សូមជម្រាបដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram […]
ពលរដ្ឋម្នាក់ប្ដឹងប្រធានតុលាការខេត្តកំពង់ធំ ទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ករណីប្រើអំណាចបំពានច្បាប់
(កំពង់ធំ)៖ ដោយសារតែទទួលរងនូវភាពអយុត្តិធម៌ នៃការអនុវត្តនីតិវិធីច្បាប់ពីសំណាក់ប្រធានសាលាដំបូងខេត្តកំពង់ធំ ទើបបុរសវ័យ៥០ឆ្នាំម្នាក់សម្រេចចិត្តដាក់ពាក្យប្ដឹងឯកឧត្តម ផូង វណ្ណ ទៅកាន់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើមបណ្ដឹងឈ្មោះ ហូ ថាន់ញ៉ាន បានប្ដឹងឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ ពីបទ ប្រើអំណាចបំពានច្បាប់បង្កផលវិបាកធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ។ បណ្ដឹងដដែល រៀបរាប់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅប្រពន្ធរបស់ដើមបណ្ដឹងមានឈ្មោះ ឃាង ពិសី បានដាក់ពាក្យប្ដឹងសុំលែងលះដើមបណ្ដឹងទៅកាន់សាលាដំបូងខេត្តកំពង់ធំ។ នៅថ្ងៃបន្ទាប់គឺថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ផូង វណ្ណ ប្រធានតុលាការខេត្តកំពង់ធំ និងជាចៅក្រមកាន់សំណុំរឿង បានចេញដីកាកោះហៅគូភាគីឱ្យចូលឆ្លើយយ៉ាងឆាប់រហ័សនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ជាមួយគ្នានោះ ឯកឧត្តម ផូង វណ្ណ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏បានចេញដីកាលេខ ៨៣ “ក”/២០២២ សម្រេចរក្សាការពារលុយចំនួន ៥០៧,០០០ដុល្លារសហរដ្ឋអាមេរិកនៅក្នុងធនាគារប្រាសាក់ ដែលជាទ្រព្យដោយឡែករបស់ដើមបណ្ដឹងឈ្មោះ ហូ ថាន់ញ៉ាន […]
ខ្លឹមសារជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ផាទ្រីក មូហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជាទឺក ម៉េហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានទទួលស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបាន ជម្រាបពីលទ្ធផលល្អដែល សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានា នៅទីក្រុង ញូវយ៉ក ជាពិសេសនាជំនួបទ្វេភាគីជាមួយ លោកជំទាវ វ៉ិចតូរីយ៉ានូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការ បរទេសស្តីទីសហរដ្ឋអាមេរិក។ ជាកិច្ចបន្ត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋ អាមេរិក ដែលបានផ្ដល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ ប្រាក់ជំនួយដែលត្រូវបានផ្ដល់ជូនឡើងវិញនេះ នឹងត្រូវ យកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែលម្អការផ្តល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និង ផ្នែកឯកជន […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារនាទីអតីតវីរយុទ្ធជន!
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារនាទីអតីតវីរយុទ្ធជន ដឹកនាំដោយ លោក ដិប វឌ្ឍនៈ ប្រធាន ផេក នាទីអតីតវីរយុទ្ធជន នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។ ផេក នាទីអតីតវីរយុទ្ធជន មានទីតាំងស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ទើបនឹងទទួលបានអាជ្ញាប័ណ្ណ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងរួមចំណែកការពារសន្តិភាព និងការអភិវឌ្ឍ ពិសេសផ្សព្វផ្សាយពី វីរភាពអតីតយុទ្ធជនក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគាំទ្រអោយ មានការបង្កើតផេក នាទីអតីតវីរយុទ្ធជន នេះឡើងដើម្បីផ្សាយពីស្នាដៃ និងសមិទ្ធិផលនានាដែល បងប្អូនអតីតយុទ្ធជនសម្រេចធ្វើបាន ហើយក៏ជាការដឹងគុណ និងអរគុណចំពោះ អតីតយុទ្ធជន និង និវត្តន៍ជនទាំងអស់ក្នុងស្រុកបាណន់ ក៏ដូចនៅទូទាំងប្រទេស ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាក លំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ […]
អភិបាលរងខេត្តស្វាយរៀងបើកកិច្ចប្រជុំពិភាក្សា និងចង្អុលបង្ហាញទីតាំងដី ៣១គ្រួសារ នៅស្រុករមាសហែក
ខេត្ដស្វាយរៀង៖ នៅថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ចេីញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងចង្អុលបង្ហាញទីតាំងដី ៣១គ្រួសារ ដែលមានអ្នកតំណាង៥រូប ស្ថិតនៅ ភូមិវត្ត និងភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ចេីញចូលរួមពី: លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង លោកហម សារ៉ាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ អភិបាល- អភិបាលរងស្រុករមាសហែក លោកស្រីមេឃុំ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរដែលពាក់ព័ន្ធជាច្រេីនរូបទៀត។ តាមប្រសាសន៍របស់ឯកឧត្តម បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋត្រូវមានទំនប់ចិត្តទៅលេីអជ្ញាធរ ឃុំ ស្រុក ដេីម្បីស្វែងរកដំណោះស្រាយជូនបងប្អូនទាំងអស់គ្នាតាមនីតិវិធីច្បាប់។ […]
បង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំលេងលក្ខណះខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គមត្រូវសមត្ថកិច្ចឃាត់ខ្លួនមកអប់រំ នៅស្រុកជើងព្រៃ
ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨.០០នាទី មានក្រុមក្មេងៗដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំលេងលក្ខណះខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចការ៉ាស់សាំង ភី ធីធី ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវកម្លាំងអធិការនគរបាលស្រុកជើងព្រៃ ធ្វើការស្ទាក់ឃាត់បានចំនួន១២នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ វ៉ា លីចេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ កំពង់ចាម1R-2211 កែឆ្នៃស៊ីមាំង) ២.ឈ្មោះ សេង សូនី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទី១០ សង្កាត់ផ្សារដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ (ម៉ូតូម៉ាកស្កុបពី ស្លាកលេខ ភ្នំពេញ1II-5196 កែឆ្នៃស៊ីមាំង) ៣.ឈ្មោះ គា ស៊ីយូ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជើងឯក ឃុំជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ […]
ប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលទៀតនៅអន្លង់ត្បូងខ្លាក្នុងស្រុកសៀមបូក
ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWFបានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំនុចនិយាមការ ៤៨P: ០៦០៤៨៥៩ និងUTM: ១៤៦៣១២៦។ កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញហែលនៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណប្រាំបីក្បាល ហើយតាមការអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។ កូនផ្សោតនេះ គឺជាកូនផ្សោតទី៧ហើយ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៣ ចាប់ពីខែមករារហូតមកទល់ពេលនេះ៕
ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សូមអំពាវនាវស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលបានអនុម័តកាលពីឆ្នាំ១៩៩៥
ភ្នំពេញ៖ លោកសយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានអំពាវនាវឲ្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គោរពច្បាប់ស្ដីពីរបបផ្សារព័ត៌មាន ដែលបានអនុម័តកាលពីឆ្នាំ១៩៩៥ ហើយកំពុងស្ថិតនៅជាធរមាន នៅឡើយ ។ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សំដែងការសោកស្ដាយពន់ពែកចំពោះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ លោកសយ សុភាព បានបញ្ជាក់បន្ថែមឲ្យដឹងនៅក្នុងទំព័រ facebook របស់លោកថា៖ កន្លងមកខ្ញុំផ្ទាល់ជាអ្នកសារព័ត៌មាន ធ្លាប់បានចូលជួយដោះស្រាយបញ្ចប់បាតុកម្មទ្រង់ទ្រាយធំនៅបាវិត ដោយសន្តិវិធីដែលនេះជាការចូលរួមរបស់អ្នកសារព័ត៌មាន។ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សង្ឃឹមថាស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងមិនមានករណីបែបនេះម្តងទៀតឡើយ ព្រោះអ្នកសារព័ត៌មានផ្សព្វផ្សាយដោយសំអាងលើច្បាប់សារព័ត៌មាន ៕
នគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ ២នាក់បញ្ជួនទៅតុលារពាក់ពន្ធ័គ្រឿងញៀន
ខេត្ដស្វាយរៀង ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៣ វេលាម៉ោង ១២និង៣០ នាទី បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថានៅត្រង់ចំណុចភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានមុខសញ្ញាកំពង់ធ្វើការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានស្រុក សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគយត្របែកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានធ្វើការស្រាវជ្រាវចុះទៅដល់កន្លែងកើតហេតុ ខណ: កម្លាំងសមត្ថកិច្ច ដល់ជនសង្ស័យឃើញក៏ជិះម៉ូតូគេចខ្លួន ភ្លាមៗនោះកម្លាំងសមត្តកិច្ចបានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុចលើផ្លូវមុខ វត្តកោះជនសង្ស័យបានបោះចោលថ្នាំញៀនចំនួន ០៣កញ្ចប់ ទៅជាយថ្នល់សមត្តកិច្ចឆែកលើដងខ្លួនរកឃើញថ្នាំញៀនចំនួន០២កញ្ចប់ ទូរស័ព្ឌ០១គ្រឿងក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់(ប្រុស) អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ដើម្បីធ្វើតេស្តស្វែងរកសាធាតុញៀនជាលទ្ធផលអវិជ្ជមាន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនបោះចោល០៣ កញ្ចប់នោះ គឺទិញពីជនសង្ស័យម្នាក់ទៀត ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។សមត្តកិច្ចបន្តចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ដើម្បីធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន ។ ជាលទ្ធផលសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់(ប្រុស)។ […]