នារសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យស្ថានភាព អេស្កាវ៉ាទ័រកាយសំអាតច្រាំង នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ចាប់ពីស្ពានខាងលិច រហូតដល់ទំនប់ខាងកើត។ ឯកឧត្តមបណ្ឌិតបានណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំជំរុញ និងយកចិត្តទុកដាក់តាមដានក្នុងការសំអាតអោយបានស្អាតល្អ លឿនឆាប់រហ័ស និងធានាអោយបាននៅសោភ័ណភាព សន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្តិភាពល្អជូនប្រជាពលរដ្ឋដើម្បីត្រៀមសម្រាប់ថ្ងៃប្រារព្ធពិធីបុណ្យអុំទូកនៅខេត្តកំពង់ស្ពឺ នាពេលខាងមុខ៕
ព័ត៌មានជាតិ
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ស្ដីពីការពង្រឹងរបៀបរបបការងារ
នៅព្រឹក ថ្ងៃទី ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ ស្ដីពីការពង្រឹងរបៀបរបបការងារ និងរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែត្រីមាស និងឆមាសរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ តាមរយៈប្រព័ន្ធអនឡាញZoom នៅបន្ទប់វិឌីអូ សាលាខេត្តកំពង់ចាម ។ ក្រោយចប់កិច្ចប្រជុំជាមួយអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ឯកឧត្តម ក៏បានបន្តដឹកនាំប្រជុំ និងពិភាក្សាលើការធ្វើរបាយការណ៍ និងការបញ្ជូនរបាយការណ៍ទៅអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន ។
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
នារសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ នៅឃុំក្រាំងដីវ៉ាយស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីលោកនាយក នាយករងទីចាត់ការ លោកប្រធាន លោកអនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ រៀបចំនៅសាលាឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា ជាមួយអង្គការសង្គមស៊ីវិល សហគមន៍
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា ជាមួយអង្គការសង្គមស៊ីវិល សហគមន៍ សមាគម នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” នៅសណ្ឋាគារភ្នំប្រុស សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស) ។
លោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម
ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ។ ដោយដោយមានការចូលរួមសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយក នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង ចៅសង្កាត់ទាំងបួន លោក លោកស្រី អង្គការការសងម្គសុីវិល និងមន្ត្រីពាក់ព័ន្ធ ។ របៀបវារៈដូចខាងក្រោមៈ ២.ត្រួតពិនិត្យ កូរ៉ូមប្រជុំ ៣.ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងរបៀបវារៈ ៤.ពិនត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលេីកទី២ អាណត្តិទី៤ ររបស់ក្រុមប្រឹក្សាក្រុង។ ៥. ពិនត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលេីកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ៦.ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចក្រុមប្រឹក្សាក្រុងចុះជួយសង្កាត់ទាំងបួន សម្រាប់អាណត្តិទី៤ ៧.ពិនិត្យ និអនុម័ត តារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តសម្រាប់មន្ត្រីរាជការ ប្រចាំខែកក្កដា ឆ្នាំ២០២៤ ៨.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ ៩.មតិយោបល់គណៈអភិបាលក្រុងកំពង់ចាម ១០.បញ្ហាផ្សេងៗ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ
នៅព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុនចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានជាច្រើនរូប។ លោក ខេង ម៉េងឈុន ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ជំនួសលោក មាស ទួក ដែលត្រូវទទួលភារកិច្ចថ្មី៕
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ព្រឹកថ្ងៃពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
លោកស្រី រិន ធារ៉ា អភិបាលរង តំណាងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាមចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលការណ៍ណែនាំ ស្តីពី ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី
ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី រិន ធារ៉ា អភិបាលរង តំណាងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានអមដំណេីរជាមួយគណៈប្រតិភូក្រសួងទេសចរណ៍ ចុះតាមបណ្តាសង្កាត់ មណ្ឌលសុខភាព វត្តអារាម និងសាលារៀន ដេីម្បីចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលការណ៍ណែនាំ ស្តីពី ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-២០២៣)
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-២០២៣) ចំនួន ២៥នាក់ និង ជ័យលាភីអាហារូបករណ៍ បន្តការសិក្សានៅសាធារណរដ្ឋឆែក ចំនួន ១៥នាក់ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤