ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួន បុគ្គលិកក្រុមហ៊ុនឥនទានKEP ម្នាក់ បង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល

ខេត្ដកំពង់ស្ពឺ៖ កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបាន ការអនុញ្ញាតិពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ ឈ្មោះ មាំ សុខនាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនឥនទានKEP ។ តាមបណ្តឹងពីតំណាងក្រុម ជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុនចំនួន២៥,០០០,០០០រៀល ។ ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់សិប្បនិមិ្មត ដើម្បីដកយកប្រាក់ ទៅព្យាបាលឪពុកមានជម្ងឺនៅមន្ទីពេទ្យពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្តនីវិធី ៕  

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋម្នាក់ប្ដឹងប្រធានតុលាការខេត្តកំពង់ធំ ទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ករណីប្រើអំណាចបំពានច្បាប់

(កំពង់ធំ)៖ ដោយសារតែទទួលរងនូវភាពអយុត្តិធម៌ នៃការអនុវត្តនីតិវិធីច្បាប់ពីសំណាក់ប្រធានសាលាដំបូងខេត្តកំពង់ធំ ទើបបុរសវ័យ៥០ឆ្នាំម្នាក់សម្រេចចិត្តដាក់ពាក្យប្ដឹងឯកឧត្តម ផូង វណ្ណ ទៅកាន់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើមបណ្ដឹងឈ្មោះ ហូ ថាន់ញ៉ាន បានប្ដឹងឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ ពីបទ ប្រើអំណាចបំពានច្បាប់បង្កផលវិបាកធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ។ បណ្ដឹងដដែល រៀបរាប់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅប្រពន្ធរបស់ដើមបណ្ដឹងមានឈ្មោះ ឃាង ពិសី បានដាក់ពាក្យប្ដឹងសុំលែងលះដើមបណ្ដឹងទៅកាន់សាលាដំបូងខេត្តកំពង់ធំ។ នៅថ្ងៃបន្ទាប់គឺថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ផូង វណ្ណ ប្រធានតុលាការខេត្តកំពង់ធំ និងជាចៅក្រមកាន់សំណុំរឿង បានចេញដីកាកោះហៅគូភាគីឱ្យចូលឆ្លើយយ៉ាងឆាប់រហ័សនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ជាមួយគ្នានោះ ឯកឧត្តម ផូង វណ្ណ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏បានចេញដីកាលេខ ៨៣ “ក”/២០២២ សម្រេចរក្សាការពារលុយចំនួន ៥០៧,០០០ដុល្លារសហរដ្ឋអាមេរិកនៅក្នុងធនាគារប្រាសាក់ ដែលជាទ្រព្យដោយឡែករបស់ដើមបណ្ដឹងឈ្មោះ ហូ ថាន់ញ៉ាន […]

ព័ត៌មានសន្តិសុខសង្គម

អភិបាលរងខេត្តស្វាយរៀងបើកកិច្ចប្រជុំពិភាក្សា និងចង្អុលបង្ហាញទីតាំងដី ៣១​គ្រួសារ​ នៅស្រុករមាសហែក

ខេត្ដស្វាយរៀង៖ នៅថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​នេះ​ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​តំណាង​ ឯកឧត្តម​  ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ចេីញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងចង្អុលបង្ហាញទីតាំងដី ៣១​គ្រួសារ​ ដែលមានអ្នកតំណាង៥រូប​ ស្ថិតនៅ​ ភូមិវត្ត​ និងភូមិសេរីអោ ឃុំត្រស់​ ស្រុករមាសហែក​ ខេត្តស្វាយរៀង។ ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ចេីញចូលរួមពី​:​ លោក​ ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង​ លោក​ហម​ សារ៉ាវុធ​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រម៉ាញ់​ និងនេសាទ​ អភិបាល-​ អភិបាលរងស្រុករមាសហែក​ លោកស្រីមេឃុំ​ កងកម្លាំងប្រដាប់អាវុធ​ និងមន្ទីរដែលពាក់ព័ន្ធជាច្រេីនរូបទៀត។ តាមប្រសាសន៍​របស់ឯកឧត្តម​ បានបញ្ជាក់ថា​ បង​ប្អូនប្រជាពលរដ្ឋត្រូវមានទំនប់ចិត្តទៅលេីអជ្ញាធរ​ ឃុំ​ ស្រុក​  ដេីម្បីស្វែងរកដំណោះស្រាយជូនបងប្អូនទាំងអស់គ្នាតាមនីតិវិធីច្បាប់។ […]

ព័ត៌មានសន្តិសុខសង្គម

បង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំលេងលក្ខណះខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គមត្រូវសមត្ថកិច្ចឃាត់ខ្លួនមកអប់រំ នៅស្រុកជើងព្រៃ

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨.០០នាទី មានក្រុមក្មេងៗដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំលេងលក្ខណះខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចការ៉ាស់សាំង ភី ធីធី ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវកម្លាំងអធិការនគរបាលស្រុកជើងព្រៃ ធ្វើការស្ទាក់ឃាត់បានចំនួន១២នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ វ៉ា លីចេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ កំពង់ចាម1R-2211 កែឆ្នៃស៊ីមាំង) ២.ឈ្មោះ សេង សូនី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទី១០ សង្កាត់ផ្សារដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ (ម៉ូតូម៉ាកស្កុបពី ស្លាកលេខ ភ្នំពេញ1II-5196 កែឆ្នៃស៊ីមាំង) ៣.ឈ្មោះ គា ស៊ីយូ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជើងឯក ឃុំជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ […]

ព័ត៌មានសន្តិសុខសង្គម

ប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលទៀតនៅអន្លង់ត្បូងខ្លាក្នុងស្រុកសៀមបូក

ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWFបានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំនុចនិយាមការ ៤៨P: ០៦០៤៨៥៩ និងUTM: ១៤៦៣១២៦។ កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញហែលនៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណប្រាំបីក្បាល ហើយតាមការអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។ កូនផ្សោតនេះ គឺជាកូនផ្សោតទី៧ហើយ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៣ ចាប់ពីខែមករារហូតមកទល់ពេលនេះ៕  

ព័ត៌មានសន្តិសុខសង្គម

ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សូមអំពាវនាវស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលបានអនុម័តកាលពីឆ្នាំ១៩៩៥

ភ្នំពេញ៖ លោកសយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានអំពាវនាវឲ្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គោរពច្បាប់ស្ដីពីរបបផ្សារព័ត៌មាន ដែលបានអនុម័តកាលពីឆ្នាំ១៩៩៥ ហើយកំពុងស្ថិតនៅជាធរមាន នៅឡើយ ។ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សំដែងការសោកស្ដាយពន់ពែកចំពោះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ លោកសយ សុភាព បានបញ្ជាក់បន្ថែមឲ្យដឹងនៅក្នុងទំព័រ facebook របស់លោកថា៖ កន្លងមកខ្ញុំផ្ទាល់ជាអ្នកសារព័ត៌មាន ធ្លាប់បានចូលជួយដោះស្រាយបញ្ចប់បាតុកម្មទ្រង់ទ្រាយធំនៅបាវិត ដោយសន្តិវិធីដែលនេះជាការចូលរួមរបស់អ្នកសារព័ត៌មាន។ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សង្ឃឹមថាស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងមិនមានករណីបែបនេះម្តងទៀតឡើយ ព្រោះអ្នកសារព័ត៌មានផ្សព្វផ្សាយដោយសំអាងលើច្បាប់សារព័ត៌មាន ៕  

ព័ត៌មានសន្តិសុខសង្គម

នគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ ២នាក់បញ្ជួនទៅតុលារពាក់ពន្ធ័គ្រឿងញៀន

ខេត្ដស្វាយរៀង ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៣ វេលាម៉ោង ១២និង៣០ នាទី បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថានៅត្រង់ចំណុចភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានមុខសញ្ញាកំពង់ធ្វើការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានស្រុក សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគយត្របែកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានធ្វើការស្រាវជ្រាវចុះទៅដល់កន្លែងកើតហេតុ ខណ: កម្លាំងសមត្ថកិច្ច ដល់ជនសង្ស័យឃើញក៏ជិះម៉ូតូគេចខ្លួន ភ្លាមៗនោះកម្លាំងសមត្តកិច្ចបានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុចលើផ្លូវមុខ វត្តកោះជនសង្ស័យបានបោះចោលថ្នាំញៀនចំនួន ០៣កញ្ចប់ ទៅជាយថ្នល់សមត្តកិច្ចឆែកលើដងខ្លួនរកឃើញថ្នាំញៀនចំនួន០២កញ្ចប់ ទូរស័ព្ឌ០១គ្រឿងក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់(ប្រុស) អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ដើម្បីធ្វើតេស្តស្វែងរកសាធាតុញៀនជាលទ្ធផលអវិជ្ជមាន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនបោះចោល០៣ កញ្ចប់នោះ គឺទិញពីជនសង្ស័យម្នាក់ទៀត ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។សមត្តកិច្ចបន្តចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ដើម្បីធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន ។ ជាលទ្ធផលសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់(ប្រុស)។ […]