វេទិកាសាធារណៈជុំទី៣ លើកទី៣ ប្រចាំខែមិថុនា ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖

វេទិកាសាធារណៈជុំទី៣ លើកទី៣ ប្រចាំខែមិថុនា ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
– ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ)
– ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុន្នី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករប្រមាណ ៣០០ នាក់។

ថ្ងៃ សុក្រ ទី ១២ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨ : ០០ នាទីព្រឹក នៅអគារសហគមន៍ភូមិខ្នងពស់ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

Leave a Reply

Your email address will not be published. Required fields are marked *