ខេត្ដស្វាយរៀង ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៣ វេលាម៉ោង ១២និង៣០ នាទី បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថានៅត្រង់ចំណុចភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានមុខសញ្ញាកំពង់ធ្វើការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានស្រុក សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគយត្របែកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានធ្វើការស្រាវជ្រាវចុះទៅដល់កន្លែងកើតហេតុ ខណ: កម្លាំងសមត្ថកិច្ច ដល់ជនសង្ស័យឃើញក៏ជិះម៉ូតូគេចខ្លួន ភ្លាមៗនោះកម្លាំងសមត្តកិច្ចបានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ចំណុចលើផ្លូវមុខ វត្តកោះជនសង្ស័យបានបោះចោលថ្នាំញៀនចំនួន ០៣កញ្ចប់ ទៅជាយថ្នល់សមត្តកិច្ចឆែកលើដងខ្លួនរកឃើញថ្នាំញៀនចំនួន០២កញ្ចប់ ទូរស័ព្ឌ០១គ្រឿងក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់(ប្រុស) អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ដើម្បីធ្វើតេស្តស្វែងរកសាធាតុញៀនជាលទ្ធផលអវិជ្ជមាន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនបោះចោល០៣ កញ្ចប់នោះ គឺទិញពីជនសង្ស័យម្នាក់ទៀត ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។សមត្តកិច្ចបន្តចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ដើម្បីធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន ។
ជាលទ្ធផលសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់(ប្រុស)។
សម្ភារៈវត្ថុតាងដកហូតរួមមាន ៖
ម្សៅក្រាមពណ៌សថ្លា០៥កញ្ចប់តូច,ទូរស័ព្ឌ ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបាន សាលាដំបូងខេត្តស្វាយរៀងសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង៕