ព័ត៌មានជាតិ

គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងភេសជ្ជៈប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈយោគយល់គ្នាលើការគាំទ្រព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer Leauge រយៈពេល3ឆ្នាំ 2024-2026

ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅអាគារ The Kampus គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League និងភេសជ្ជៈ ប៉ូវកម្លាំង M-150 បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី <កិច្ចសហការឧបត្ថម្ភ គាំទ្រព្រឹត្តការណ៍ប្រកួត បាល់ទាត់ពានរង្វាន់ Soccer League សម្រាប់រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦> ក្រោមអធិបតីភាពរបស់ ឯកឧត្តមខៀវ ភារិទ្ធ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League និងលោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខភេសជ្ជៈប៉ូវកម្លាំងM-150។

លោកសុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង បានមានប្រសាសន៍ថា៖ លោក និងM-150 ពិតជាមានសេចក្តីរីករាយណាស់បានឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់Soccer League លើកទី៧ ជាថ្មីម្តងទៀត និងមាន រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ ដើម្បីចូលរួមចំណែកជាមួយសហពន្ធយុវជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលក្នុងការគាំទ្រវិស័យកីឡានៅប្រទេសកម្ពុជាអោយកាន់តែមានភាពរីកចំរើនជាបន្តបន្ទាប់។ ទស្សនៈវិស័យរបស់លោកផ្ទាល់ និងM-150 គឺនៅតែ បន្តគាំទ្រវិស័យកីឡានៅកម្ពុជា និងចង់ឃើញប្រជាជនខ្មែរ គ្រប់រូបចូលរួមលេងកីឡា កីឡាអ្វីក៏ដោយអោយតែចូលចិត្ត ដើម្បីទទួលបានសុខភាពល្អ បង្កើនចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើ អបាយមុខផ្សេងៗ។

ឯកឧត្តមខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអេច អេស ស៊ី និងភេសជ្ជៈប៉ូវកម្លាំងM-150 ដែលតែងតែចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍កីឡានានា នាពេលកន្លងមក ទាំងព្រឹត្តិការណ៍ប្រកួតបាល់ពានរង្វាន់ Soccer Leagueលើកទី៦ឆ្នាំ២០២៣ និងបន្តគាំទ្ររយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ បន្ថែមទៀត ដែលការចូលរួមយ៉ាងសកម្មនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយអោយការរៀបចំព្រឹត្តិការប្រកួតបាល់ពានរង្វាន់ Soccer League ដំណើរការរបានលូន និងជោគជ័យតាមការគ្រោងទុក ក៏ដូចជាសក្ខីភាពបង្ហាញពីគោលជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន អេច អេស ស៊ី និងM-150 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាអោយកាន់តែរឹងមាំ រីកចម្រើន និងស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។

Leave a Reply

Your email address will not be published.