ព័ត៌មានជាតិ

លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម​

ព្រឹកថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ២០២៤ លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ អញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី៣​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម​ ។
ដោយដោយមានការចូលរួមសមាជិក​ក្រុមប្រឹក្សា​ក្រុង​ គណៈអភិបាលក្រុង​ នាយក​ នាយករងរដ្ឋបាលក្រុង​ ប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង​ ចៅសង្កាត់ទាំងបួន​ លោក​ លោកស្រី​ អង្គការការសងម្គសុីវិល​ និងមន្ត្រីពាក់ព័ន្ធ​ ។
របៀបវារៈដូចខាងក្រោមៈ

២.ត្រួតពិនិត្យ​ កូរ៉ូមប្រជុំ
៣.ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងរបៀបវារៈ
៤.ពិនត្យ​ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលេីកទី២​ អាណត្តិទី៤​ ររបស់ក្រុមប្រឹក្សាក្រុង។
៥. ពិនត្យ​ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលេីកទី១​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម​
៦.ពិនិត្យ​ និងអនុម័ត​ សេចក្តីសម្រេច​ ស្តីពីការបែងចែកភារកិច្ចក្រុមប្រឹក្សាក្រុងចុះជួយសង្កាត់ទាំងបួន​ សម្រាប់អាណត្តិទី៤​
៧.ពិនិត្យ​ និអនុម័ត​ តារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តសម្រាប់មន្ត្រីរាជការ​ ប្រចាំខែកក្កដា​ ឆ្នាំ២០២៤
៨.ពិនិត្យ​ និងអនុម័ត​ របាយការណ៍ប្រចាំខែកក្កដា​ និងទិសដៅអនុវត្តបន្ត​​ ឆ្នាំ២០២៤
៩.មតិយោបល់គណៈអភិបាលក្រុងកំពង់ចាម​
១០.បញ្ហាផ្សេងៗ។

Leave a Reply

Your email address will not be published.